ស្រណោះណាស់! សាពូន មីដាណា ទៅ​បុណ្យ​ម្ដាយ​ក្មេក, សឿ សុធារ៉ា កោរ​សក់​យក​ទៅ​បូជា​ជាមួយ​ម្ដាយ រួច​ពោល​ពាក្យ​យ៉ាង​រំជួលចិត្ត​ថា…(មាន​វីដេអូ)

កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកលេងបណ្ដាញសង្គម បានសម្ដែងក្ដីអាណិតចំពោះតារាសម្ដែង សឿ សុធារ៉ា ជាពន់ពេក ក្រោយពីទទួលដំណឹងថា ម្ដាយរបស់អ្នកនាង បានទទួលមរណភាព ហើយអ្នកនាងគ្មានលុយ សូម្បីតែធ្វើបុណ្យជូនម្ដាយនោះ។

ជាក់ស្ដែង ក្រោយទទួលដំណឹងនេះភ្លាម កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត មានក្ដីអាណិត ក៏ បានជួយជាថវិកាចំនួន២ពាន់ដុល្លារដើម្បីឲ្យ តារាសម្ដែង សឿ សុធារ៉ា យកលុយធ្វើបុណ្យជូនម្ដាយនោះ។

ងាកមក តារាចម្រៀង សាពូន មីដាដា ទោះអស់និស្ស័យជាប្ដីប្រពន្ធជាមួយគ្នា តែ​មនោសញ្ចេតនា ម្ដាយក្មេក​​​-កូនប្រសា​ មិន​អាច​ចោល​បានទេ ដោយ​លោក បាន​ទៅ​ចូលរួម​បុណ្យនៅឯវត្ត រួច​បង្ហោះ​រូបថត​១​សន្លឹក​ជាមួយ​កូនៗ​ អម​ដោយ​ការ​រៀបរាប់​ផ្លូវ​ធម៌​ថា «ព្រះពុទ្ធត្រាស់សម្តែងថា ​សត្វលោកមានកម្មជាផៅពង្ស មានកម្មជា​ទាយាទ លោកិយ​នេះទៀងនឹងសេចក្តីស្លាប់ កើតមកហើយ ក៏តាំងនៅមួយរយៈ ហើយក៏រលត់ទៅវិញជាធម្មតា សូមអ្នកម្តាយក្មេក ទៅ​ចាប់បដិសន្ធិ​នាឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ»។

គួរបញ្ជាក់ថា ម្ដាយរបស់តារាសម្ដែង សឿ សុធារ៉ា បានទទួលមរណភាពក្នុងវ័យ៧៩ឆ្នាំ។ នៅពេលកំពុងធ្វើបុណ្យម្ដាយនៅវត្តនោះ សឿ សុធារ៉ា បានរៀបរាប់ទាំងទឹកភ្នែកថា ម្ដាយខ្លួនឈឺជំងឺទឹកនោមផ្អែម, ឡើងជាតិស្ករ, បេះដូង តាំងពីអាយុ៣៥ឆ្នាំមកម៉្លេះ ហើយអ្នកនាងមើលថែម្ដាយរយៈពេល២០ឆ្នាំហើយ។

សឿ សុធារ៉ា បន្តថា ខ្លួនមើលដោយលុយអត់ឲ្យគាត់ខ្វះខាតអីទំាងអស់, ខ្លួនមើលតាំងពីរកលុយបានតិច រហូតរកបានច្រើន ដោយមិនបណ្តោយម្ដាយទៅតាម យថាកម្ម នោះទេ។ អ្នកនាងបន្តថា ចុងក្រោយនេះ អ្នកនាងអត់មានលុយ ហើយខ្លួនដឹងការស្លា,,ប់របស់ម្ដាយនេះ គឺគាត់បញ្ច,,ប់ខ្លួនឯង ដោយសារគាត់ដឹងខ្លួនអត់លុយ។

ចំពោះមរណភាពអ្នកមានគុណនេះ, តារាសម្ដែង សឿ សុធារ៉ា បានសម្រេចកោរសក់សុំខមាទោសពីម្ដាយជាមួយពាក្យ​ពេចន៍​ដ៏សែនរំជួលចិត្តថា «ម៉ែឲ្យកូនសុំខមាលទោស ឥឡូវកូន សូមកោរសក់យកទៅបូជាជាមួយសពម៉ែ កូនស្រឡាញ់ម៉ែខ្លាំង ហើយម៉ែនៅក្នុងចិត្តកូនជារៀងរហូតដល់កូនស្លា,,ប់ដែរ…»៕ ដើម្បី​ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖


Related posts

Leave a Comment