កាលពីយប់ថ្ងៃទ២៩ ខែតុលា ឆ្នាំ២០២២ កំពូលតារាចម្រៀងរ៉េបនៅកម្ពុជា លោក វណ្ណដា បានទម្លាក់Diss Trackមួយបទ ផ្អើលអស់អ្នកគាំទ្រ ដោយដាក់ចំៗទៅកាន់អ្នកលួ,,ចចាក់ខ្លួនពីក្រោយខ្នង និងតារាចម្រៀងម្នាក់ ដែលដើរតាមដានរបស់លោកនោះ។
ទោះវណ្ណដា មិនបាននិយាយចំពោះឈ្មោះទៅកាន់តារាចម្រៀងណាក៏ពិតមែន តែតាមរយៈអត្ថន័យរបស់លោក ត្រូវបានអ្នកគាំទ្រយល់ថា លោកកំពុងតែនិយាយសំដៅទៅលើតារាចម្រៀងរ៉េបឯករាជ្យ ងួន ចាន់ដេវីត ហៅG-Devithនោះ។
ងាកមក G-Devith រហូតមកដល់ពេលនេះ មិនទាន់ធ្វើការទម្លាក់ចម្រៀង ឬសារតបទៅវិញចំៗនោះទេ។ ទោះយ៉ាងណា លោកបានបង្ហោះសារយ៉ាងវែងអន្លាយ នៅយប់ថ្ងៃទី៣០ ខែតុលានេះ បង្ហាញពីជោគជ័យរបស់លោកក្នុងការប្រគំតន្ត្រីមួយ ហើយឆ្លៀតប្រាប់អ្នកគាំទ្រតាំងអារម្មណ៍ឲ្យមូល កុំឆេវឆាវផ្ដេសផ្ដាស។
បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹកចេញពីការប្រគំតន្ត្រីរបស់ខ្លួន តារាចម្រៀង ងួន ចាន់ដេវីត បានលើកឡើងថា «ជាដំបូងសូមទទួលយកការអរគុណពីខ្ញុំ នៅចំណុច ដែលខ្ញុំកំពុងតែឈរមួយនេះ ខ្ញុំបានប្រឈមជាមួយរដូវកាលជាច្រើនមាន ក្តៅ ត្រជាក់ ស្ងួត បង្គួរ តែដោយកម្លាំងនៃការគាំទ្ររបស់បងប្អូននៅតែមានសម្រាប់ខ្ញុំទើបបង្កើតជាកម្លាំងតស៊ូដល់អស្ចារ្យរហូតដល់ការប្រគំតន្ត្រីរបស់ខ្ញុំកាលពីម្សិលមិញនេះបានទទួលជោគជ័យលើសពីការរំពឹងទុក។
ចំនួននៃការចូលរួមរហូតដល់ទៅ 7000នាក់ និង មិនបានចូលព្រោះលើសចំនួនរហូតដល់ 1500នាក់ ព្រមទាំងការគាំទ្រតាមរយ:ការ Live រហូតដល់ 14000views on live និង បញ្ចប់ការ Live ទទួលបាន ១លាន views.
ការបោះជំហានយឺតៗរបស់ខ្ញុំដើម្បីបំពេញបាននូវស្តង់ដារបច្ចេកវិជ្ជា ឆាក ភ្លើង សំឡេង បន្តផ្ទាល់ បច្ចេកវិជ្ជា AR , unreal engine LED project , Decor , design ខ្ញុំសុំមិននិយាយពីការចំណាយ និង ចំណូល ! តែបើនិយាយក៏អាចនិយាយថា ចំណូលធំក៏អាចហ៊ានចាយទៅតាមលទ្ធភាពធ្វើពេញដៃដើម្បី sponsor តូចធំប្រឹងទាំងគំនិតកម្លាំងកាយចិត្តមិនកេងចំណេញលើសេចក្តីទុកចិត្តរបស់អ្នកដទៃដាច់ខាត។
ជាចុងក្រោយក៏អរគុណដល់ FANDOM DIT-WAY ដែលគាំទ្រខ្ញុំដល់ចាស់ , អរគុណដល់ Sting Cambodia ដែលធ្វើអោយខ្ញុំមានលទ្ធភាពបង្កើតភាពអស្ចារ្យមួយនេះ , អរគុណ Kilat Events Co.,Ltd. សម្រាប់ Stage sound និង ការខំប្រឹងប្រែងដើម្បី project មួយនេះ , អរគុណដល់ Hybrid Agency ដែលបានសម្របសម្រួលរៀបចំកម្មវិធីជាពិសេស ,
អរគុណដល់ Pleng ដែលបានផ្សព្វផ្សាយចម្រៀងរបស់ខ្ញុំទៅកាន់បងប្អូនក្នុងប្រទេសយើងយ៉ាងទូលំទូលាយ សម្រាប់Project នេះ និង អគុណដល់ Crew creative designer Stage runner Stage producer អរគុណមិត្តសិល្បៈដែលបានចូលរួម និង KOL ទាំងអស់ដែលបានរួម project មួយនេះ និង អរគុណជាច្រេីនទៀតរាប់មិនអស់ ។
សូមជូនភាពជោគជ័យនេះទៅកាន់បងប្អូនទាំងអស់គ្នាចិត្តត្រជាក់ៗត្រៀមចិត្តសម្រាប់សកម្មភាពបន្តទៀតធ្វើអារម្មណ៍អោយមូលកុំឆេវឆាវផ្ដេសផ្ដាសរង់ចាំជំហានថ្មីរបស់ខ្ញុំនៅក្នុងពេលឆាប់ៗខាងមុខនេះ។ ដោយក្តីគោរពពីខ្ញុំ ផ្ការីកគ្រប់រដូវ ងួន ចាន់ ដេវីត»៕