មិន​មែន​ម៉ាលាកាំង, Fan Clubទេព បូព្រឹក្ស ចេញ​មុខ​ការពារ​G-Devith ដោយ​បោះ​ពាក្យ​ថា អ្នក​ខ្លះ​…(មានវីដេអូ)

ប្រិយមិត្ត មួយចំនួន ទំនងជាបានជ្រាបរួចមកហើយថា កាលពីយប់ថ្ងៃទ២៩ ខែតុលា ឆ្នាំ២០២២ កំពូលតារាចម្រៀងរ៉េបនៅកម្ពុជា លោក វណ្ណដា បានទម្លាក់ចម្រៀងមួយបទ ផ្អើលអស់អ្នកគាំទ្រ ដោយដាក់ចំៗទៅកាន់អ្នកលួ,,ចចា,,ក់ខ្លួនពីក្រោយខ្នង, និងតារាចម្រៀងម្នាក់ ដែលដើរតាមដានរបស់លោកនោះ។


ទោះវណ្ណដា មិនបាននិយាយចំពោះឈ្មោះទៅកាន់តារាចម្រៀងណាក៏ពិតមែន តែតាមរយៈអត្ថន័យរបស់លោក ត្រូវបានអ្នកគាំទ្រយល់ថា លោកកំពុងតែនិយាយសំដៅទៅលើតារាចម្រៀងរ៉េបឯករាជ្យ ងួន ចាន់ដេវីត ហៅG-Devithនោះ។

ចំណុច ដែលអ្នកគាំទ្រច្បាស់ថា វណ្ណដា កំពុងសំដៅលើG-Devithនោះត្រង់ចំណុចថា ទៅបួស, លុបឆានែល, ជិតក្លាយជាឪគេ…ស្របពេលដែល​ បច្ចុប្បន្ននេះ G-Devith បានត្រៀមខ្លួនក្លាយជាឪពុករបស់កូនក្នុងផ្ទៃទេព បូព្រឹក្ស, ១ឆ្នាំមុនលោកប្រកាសលុបឆានែល, ២ឆ្នាំមុន បួសជាសង្ឃមួយរយៈនោះ។

រហូតមកដល់ពេលនេះ ងាកមក G-Devith មិនទាន់ធ្វើការទម្លាក់ចម្រៀង ឬសារតបទៅវិញចំៗនោះទេ។ តែ លោក បានបង្ហោះរូបថតជាច្រើនសន្លឹកចេញពីការប្រគំតន្ត្រីរបស់ខ្លួន អមដោយសារយ៉ាងវែង​អន្លាយ នៅយប់ថ្ងៃទី៣០ ខែតុលា​​ ​​​បង្ហាញពីជោគជ័យរបស់លោក ក្នុងការប្រគំតន្ត្រីមួយ ហើយឆ្លៀតប្រាប់អ្នកគាំទ្រតាំងអារម្មណ៍ឲ្យមូល កុំឆេវឆាវផ្ដេសផ្ដាស​ រង់ចាំ​ជំហាន​ថ្មី​របស់​លោក​នៅក្នុងពេល​ឆាប់ៗ​ខាងមុខ។

ទោះ G-Devith ប្រាប់អ្នកគាំទ្រកុំឲ្យ ឆេវឆាវផ្ដេសផ្ដាសក៏ពិតមែន តែពេលនេះ ពួកគេ កំពុង​អន្ទះសា រង់ចាំការឆ្លើយតបរបស់តារាចម្រៀងរ៉េបរូបនេះ។ ក្នុងនោះ Fan Club របស់ ទេព បូព្រឹក្ស បានចេញមុខការងារអាយដលរបស់ខ្លួន ដោយបង្ហាញ​ពោល​ពាក្យ​ថា «អ្នកខ្លះឃើញ Concert គេបានជោគជ័យកំពុងខឹងហើយដឹងខ្លួនឯងច្បាស់​ហើយ​ថាមួយណាជាសាច់មួយណាជាអាចម៍»។

បន្ថែមលើនេះ ទំព័រហ្វេសប៊ុក «Tep Boprek Fan Club » បានបញ្ជាក់ក្នុងខំមិនក្រោមផុសរបស់ខ្លួនថា «ចូលបញ្ជាក់នេះជាpage Fan Club របស់ចែហើយក៏ដល់ពេលត្រូវចេញការពារidol យើងដូចគ្នាមិនមែនម៉ាលាកាំងទេ»៕


Related posts

Leave a Comment