រវល់​ការងារ​សិល្បៈ​ពិតមែន តែ​ តន់ ចន្ទសីម៉ា តស៊ូ​រហូត​រៀន​ចប់​បរិញ្ញាបត្រ ហើយ​រំលឹក​ពាក្យពេចន៍​របស់​អ្នក​មាន​គុណ​ថា…​

តារាចម្រៀងតន់ ចន្ទសីម៉ា​ ជា​អតីត​ជា​សិស្ស​ជយលាភី​ស្មូត​កំណាព្យ​លេខ​១​ប្រចាំ ខេត្ត​តាកែវ ហើយ​មាន​និស្ស័យ​សិល្បៈ​ទាំង​ពី​កំណើត ដោយ​នាង​​​ពេល​ឈាន​ជើង​ចូលមកកាន់ទីក្រុងភ្នំពេញដំបូង ​ មានតែម្នាក់ឯង គ្មាន​គ្រួសារ សាច់ញាតិ​អ្វី ដែល​អាច​ពឹងពាក់​បានឡើយ។


នៅ​ពេល​នោះ នាង​ត្រូវ​ខំ​រស់​ដោយ​ខ្លួនឯង ព្រោះ​ស្ថានភាព​គ្រួសារ​​​​ ក៏​មិន​ជា​ធូរធារ​ដែរ។ទោះ​យ៉ាងណានៅពេលនោះ ដោយ​សំអាង​លើ​ទេពកោសល្យ​សិល្បៈ​ចម្រៀង​​នាង​ក៏​ចេញ​រក​ការងារ​ធ្វើ ហើយ​ជា​ភ័ព្វ​ល្អ នៅ​ខ្ទង់​ពាក់កណ្ដាល​ឆ្នាំ ២០១៧ នាង​ត្រូវបាន​ថៅកែ​ហាង​មួយ ព្រម​ទទួលយក​នាង​ធ្វើជា​តារា​ចម្រៀង​ក្នុង​ហាង​របស់ខ្លួន ហើយ​ពេលនោះ ជីវិត​តស៊ូ ជា​អ្នករៀន​ផង ធ្វើការ​ផង ក៏បាន​ចាប់ផ្ដើម​ឡើង។

ក្រោយពី​ច្រៀង នៅក្នុង​ហាង ​បាន​មួយរយៈ​ធំ នាង​ក៏បាន​ឈប់​វិញ ហើយក៏​បានដាក់​ពាក្យ​ប្រឡង​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​The Voice Cambodia​រដូវ​កាល​ទី​២ ដោយ​ចូលរួម​ប្រឡង​ក្នុង​អំឡុង​ឆ្នាំ​២០១៦ ហើយ​គិត​មក​ទល់នឹង​ពេលនេះ មាន​រយៈពេល​ប្រមាណ៦​ឆ្នាំ​ហើយ។

ទោះមិនបានជោគជ័យក្នុងការប្រឡងចម្រៀងនេះក៏ពិតមែន តែរហូត​មក​ដល់​ពេល​នេះ តន់ ចន្ទ​សី​ម៉ា បាន​ក្លាយជា​គ្រាប់ពេជ្រ​ដ៏​មានតម្លៃ​របស់​ផលិតកម្ម​Galaxy Navatra ហើយ​ភាពល្បីល្បាញ​របស់​នាង​មិន​ចាញ់​ម្ចាស់​ពាន​ក្នុង​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​មួយ​នេះ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្វីដែលគួរឲ្យសរសើរទៀតនោះ ទោះនាងរវល់នឹងការងារសិល្បៈ​ប៉ុណ្ណា ក៏ឆ្លៀតតស៊ូសិក្សារហូតរៀនចប់​បរិញ្ញាបត្រ​ជំនាញ​សេដ្ឋកិច្ច ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយត្រៀមទទួល​សញ្ញាប័ត្រ​ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២។

បង្ហោះភ្ជាប់ជាមួយរូបថតឈុតទទួល​សញ្ញាប័ត្រ ​តន់ ចន្ទសីម៉ា បានបញ្ជាក់ថា «ពុកម៉ែបានធ្លាប់ប្រាប់ថា ម៉ែគ្មានអ្វីចែកឱ្យទេ មានតែចំ​ណេះ វិជ្ជា​កូនខិតខំណា កូនសូមអរគុណលោកពុកអ្នកម៉ែ ​ជួបគ្នាថ្ងៃ1 ខែ វិច្ឆិកា ឆ្នាំ 2022 OCIC»៕

Related posts

Leave a Comment