VD, GDដឹងតែស្ពៃ! កំពុង​ល្បី​រឿង​វណ្ណដា ទម្លាក់​បទ​មួយ​នេះ, អ៊ីណូ ប្រកាស​ចេញ​បទ​រ៉េប​មួយ​បទ​ដែរ ហើយ​ប្រាប់​ថា…(មានវីដេអូ)

អ្នកស្រឡាញ់វិស័យសិល្បៈមួយចំនួនទំនងជាបានជ្រាបរួចមកហើយថា កាលពីអំឡុងដើមឆ្នាំ២០២១ តារាចម្រៀង អ៊ីណូ បានបញ្ចេញMVចម្រៀង​រសជាតិ​ថ្មីប្លែកមួយរបស់ខ្លួន មានចំណងជើងថា «Talk Shit» ជាប្រភេទបទHip Hop រ៉េបឡើងអែមនោះ។


នៅពេលនោះ អ្នកគាំទ្ររបស់លោក ជាច្រើន មានការភ្ញាក់ផ្អើល និងលាន់មាត់សរសើរតារាចម្រៀង អ៊ីណូ មិនស្ទើរនោះទេ ខណៈធ្លាប់តែស្ដាប់លោកច្រៀងបទ​មនោសញ្ចេតនា​នោះ។ ចំណែក អ្នកខ្លះទៀត ដែលពីមុនមិនធ្លាប់ស្ដាប់បទលោកសោះនោះ ក៏ងាកមកស្ដាប់តាមរយៈបទរ៉េបខាងលើនេះផងដែរ។

ដោយឡែក មួយរយៈចុងក្រោយនេះ កំពុងល្បីកក្រើករឿងតារាចម្រៀងរ៉េបវណ្ណដា ទម្លាក់Diss Trackមួយបទ ធ្វើឲ្យផ្ទុះការវែកញែកពេញបណ្ដាញសង្គមនោះ ស្រាប់តែតារាចម្រៀង អ៊ីណូ ប្រកាសចង់ចេញបទចម្រៀងរ៉េប១បទទៀត តាមការសំណូមពរពីសំណាក់អ្នកគាំទ្ររបស់ខ្លួននោះ។

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ ម្ចាស់បទ «អូនកុំយំ» រូបនេះ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា «ចង់ Rap អរគុណហ្វេនៗ 1 បទបានអត់ ហ៊ាណូ និយាយមែនបានអត់? ថាមិនទាន់ចង់ចេញទេ តែហ្វេនៗ ចេះតែហៅហ៊ា ENo ចេញបានអត់? បានអត់?»។

គ្រាន់តែឃើញសារខាងលើនេះភ្លាម អ្នកគាំទ្រតារាចម្រៀងអ៊ីណូ ផ្សេងទៀត នាំគ្នាជំរុញឲ្យម្ចាស់បទ «Talk Shit» ខាងលើ ចេញបទឲ្យលឿនៗមក ក្នុងនោះអ្នកខ្លះបានសំណូមពរឲ្យលោកទម្លាក់Diss Trackទៅកាន់តារាចម្រៀង ហេង វិទូ កុំឲ្យដើរស្រឡាញ់គេម្នាក់ឯង៕ ចំពោះ​ប្រិយមិត្ត មិនទាន់បានស្ដាប់បទរ៉េបរបស់អ៊ីណូ កន្លងមក សូមទស្សនាវីដេអូខាងក្រោមនេះ ៖


Related posts

Leave a Comment