ខាន់ ជេមស៍ ប្រកាសបើកផលិតកម្មផ្ទាល់ខ្លួន និង នាំកូនៗទាំង ៤ ធ្វើជាតារាចម្រៀង

ជាដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់ទស្សនិកជនអ្នកគាំទ្រ បន្ទាប់ពីតារាចម្រៀងប្រុសសំឡេងផ្អែមស្រទន់ ខាន់ ជេមស៍ ប្រកាសបើកផលិតកម្មផ្ទាល់ខ្លួន ដែលនឹងដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។

ក្រៅពីប្រកាសបើកផលិតកម្មផ្ទាល់ខ្លួន ខាន់ ជេមស៍ ថែមទាំងបានទម្លាយថា នៅក្នុងផលិតកម្មថ្មីឈ្មោះថា Khan James Production នឹងមានកូនៗរបស់លោកទាំង ៤ គឺជាតារាចម្រៀងប្រចាំផលិតកម្មផង។

ជាការពិត កន្លងមកមហាជនអ្នកគាំទ្រវិស័យចម្រៀងភាគច្រើនបានជ្រាបហើយថា កូនៗរបស់តារាចម្រៀង ខាន់ ជេមស៍ សុទ្ធតែមានទេពកោសល្យផ្នែកសិល្បៈមិនថាច្រៀង រាំ ឬលេងឧបករណ៍តន្រ្តីនោះទេ គឺសុទ្ធសឹងតែទទួលបានការកោតសរសើរពីសំណាក់ទស្សនិកជន៕

Related posts

Leave a Comment