នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២ នេះ ជាថ្ងៃបុណ្យ Halloween ដែលជាបុណ្យខ្មោចប៉ែកអឺរ៉ុបដ៏ល្បីមួយ ដែលត្រូវគេប្រារព្ធឡើងស្ទើរទូទាំងពិភពលោក។ ក្នុងនោះដែរ ក្រឡេកមើលមហាជនខ្មែរវិញ ក៏ដូចជាតារាប្រុសស្រីខ្មែរជាច្រើន ក៏បានឃើញធ្វើការតុបតែងធ្វើជាខ្មោចប្លែកៗ លេងស្ទីលថតរូបបង្ហោះលើបណ្ដាញសង្គមរៀងៗខ្លួន។
ដោយឡែក ងាកចាប់អារម្មណ៍កំពូលតារាស្រីនិយមបង្កើតស្ទីលលេងខ្លួនប្លែកៗហាយសូរ គង់ ចាន់ស្រីមុំ វិញ ក៏មិនឱ្យខកខានដែរ ក្នុងឱកាសបុណ្យ Halloween ដ៏ល្បីមួយនេះ ក៏បានឃើញតារាស្រីរូបនេះ បានបញ្ចេញរូបភាពជាច្រើនសន្លឹកអបអរថ្ងៃបុណ្យនេះ ដែលបានធ្វើការតុបតែងខ្លួនជាតួអង្គ 𝐒𝐢𝐫𝐞𝐧 ក្នុងរឿងព្រេននិទានប្រឌិតមួយដ៏ល្បី 𝐋𝐨𝐯𝐞 𝐃𝐞𝐚𝐭𝐡 + 𝐑𝐨𝐛𝐨𝐭𝐬 ក្នុងភាគ 𝐉𝐢𝐛𝐚𝐫𝐨 ដែលអ្នកនាងថតលេងស្ទីល និង ទឹកមុខដូចទៅនឹងតួអង្គ 𝐒𝐢𝐫𝐞𝐧 ខ្លាំងតែម្ដង។
រូបភាពទាំងនេះ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនអ្នកគាំទ្រលើបណ្ដាញសង្គម ដែលធ្វើការស៊ែរបន្តគ្នា ព្រមទាំងសរសើរពីតារាស្រីរូបនេះ ពូកែរកនឹកបង្កើតស្ទីលតុបតែងខ្លួនបានប្លែកៗ និង ទាក់ទាញខ្លាំង។
ទន្ទឹមនឹងនោះ តាមរយៈការបញ្ចេញមតិសរសើរចំពោះការតុបតែងខ្លួនរបស់ តារាស្រី គង់ ចាន់ស្រីមុំ ក៏ឃើញមានអ្នកគាំទ្រមួយចំនួនបានធ្វើការសរសើរប្រៀបប្រដូចអ្នកនាងមានទម្រង់មុខដូចទៅ តារាស្រីថៃល្បីឈ្មោះ កញ្ញា ម៉ៃ ដាវីកា ខ្លាំង ពេលតុបតែងមុខបែបនេះផងដែរ៕