ស្លូតបាត់! ៥ថ្ងៃមុន ពូចក់កាច, ៥ថ្ងៃក្រោយ ចក់បែក ចុងក្រោយប្រកាសប្រាប់អ្នកគាំទ្រក្ដែងៗថា…(មានវីដេអូ)

រឿងរ៉ាវរបស់អ្នកអត្ថធិប្បាយបាល់ទាត់ លោក ជឿន ប៊ុនចក់ ហៅពូចក់ ត្រូវភរិយាប្រើទូរសព្ទ13 Pro Maxធ្វើឲ្យបែកចិញ្ចើម កាលពីពេលថ្មីៗកន្លងទៅនេះ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គម មានការចាប់អារម្មណ៍ជាថ្មី ក្រោយពួកគេស្ងប់ស្ងាត់មានរឿងជាមួយគ្នាមួយរយៈនោះ។


រឿងរ៉ាវចុងក្រោយនេះ ពូចក់ បានប្រាប់ហើយថា លោក បានលះបង់​កិត្តិយស​ ដើម្បីប្ដូរយកការស្រឡាញ់ សុទ្ធចិត្ត​ឲ្យគេប្រមា..ថដូចជាសត្វ។ អញ្ចឹងការ​លះបង់​របស់​លោកអស់ហើយ មានតែប៉ុណ្ណឹង ហើយលើកនេះ​មិន​ដឹង​ថា​ត្រូវ​លះបង់​អីទៀត។

លោក​ថា បើ​ការ​លះបង់​របស់​លោក​បាន​មក​វិញនូវសុភមង្គល​លោក​អត់ខ្វល់​មនុស្សជុំវិញទេ, អត់​ខ្វល់​ពីមហាជន តែវាមិនបានមកវិញដូចការរំពឹងទុក។ អញ្ចឹង​លោក​មិន​ដឹង​ថា​ ត្រូវ​ស៊ូ​ដើម្បី​អ្វី​ទៀត​ទេ។ ទោះ​ពូចក់ បញ្ជាក់​បែបនេះ ក៏​ពិតមែន ក៏​អ្នក​គាំទ្រ មិនទាន់ច្បាស់១០០ភាគរយថា ពូចក់ មិន​ត្រឡប់​ក្រោយ​ទៀត​នោះ​ដែរ ដោយសារ​ពេល​មុន លោក​ក៏​បាន​បញ្ជាក់​ជំហរ​ថា មិនយកអ្នកនាង ផល្លា វិញដែរ ចុងក្រោយនៅតែយកវិញនោះ។

គួរបញ្ជាក់ថា ក្រោយដេរចំនួន៥ថ្នេរហើយនោះ, កាលពីពេលថ្មីៗនេះ ពូចក់ បានបង្ហោះរូបថតរបស់ខ្លួននៅមុខរថយន្តJeepហើយពោលពាក្យថា «៥ថ្ងៃមុន ចក់កាច! ៥ថ្ងៃក្រោយ ចក់បែក »។ ក្រោយមកពូចក់ បានប្រកាសក្ដែងៗប្រាប់អ្នកគាំទ្ររបស់ខ្លួនឲ្យដឹងថា ពេលនេះខ្លួន​ពោះម៉ាយ​ហើយ៕


Related posts

Leave a Comment