គេនៅចាំបានថា កាលពីអំឡុងខែសីហា ឆ្នាំ២០២១ អតីតតារាសម្ដែងលោក ស៊ុក សុភា ត្រូវបានភរិយាប្រកាសលែងលះគ្នាយ៉ាងភ្ញាក់ផ្អើល ខណៈដែលលោកព្យាយាមរក្សាភាពស្ងៀមស្ងាត់នៅកម្ពុជាអស់រយៈពេលជាច្រើនខែនោះ។
ក្រោយប្រកាសលែងលះគ្នាជាមួយភរិយាបានមួយរយៈ ស្រាប់តែលោកស៊ុក សុភា បានទម្លាយសារឆ្លើយឆ្លងដ៏ផ្អែមល្ហែមមួយភរិយា ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញប្តីប្រពន្ធអ្នកទាំងពីរត្រូវគ្នាវិញបែបនេះ។
បន្ទាប់ពីត្រូវរ៉ូវគ្នាហើយនោះ អ្វីជាការចាប់អារម្មណ៍ ស្របពេលតារាចម្រៀង វណ្ណដា ទម្លាក់Diss Track ទៅកាន់គូប្រជែងរបស់ខ្លួន ដែលគេគិតថា ជាតារាចម្រៀង ងួន ចាន់ដេវីតនោះ ស្រាប់តែភរិយា លោក ស៊ុក សោភា បានបង្ហោះសារបង្ហាញពីជម្រើសរបស់ខ្លួនថា «បើអោយខ្ញុំរើសរវាង Vanda or G-David ខ្ញុំរើសយក ស៊ុក សុភា ហើយ»។
ទោះនិយាយបែបនេះក៏ពិតមែន តែភរិយារបស់លោក សុខ សោភា មិនចង់ឲ្យពួកគេ មានបញ្ហាជាមួយគ្នាឡើយ។ ជាក់ស្ដែង កាលពីថ្ងៃទី៣១ ខែតុលា អ្នកនាង សារីណា បានបង្ហោះរូបថត Vanda និង G-Devith ដែលកាត់កាត់,តដាក់បញ្ចូលគ្នាហើយពោលពាក្យថា «រូបថ្មីឬក៏រូបចាស់? បើសិនណាជារូបថ្មី ពិតជាល្អណាស់ ព្រោះប្អូនទាំង២គួររួបរួមគ្នាដើម្បីអោយវស័យរ៉េបខ្មែរកាន់តែរីកចម្រើន»។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទ២៩ ខែតុលា ឆ្នាំ២០២២ កំពូលតារាចម្រៀងរ៉េបនៅកម្ពុជា លោក វណ្ណដា បានទម្លាក់ចម្រៀងមួយបទ ផ្អើលអស់អ្នកគាំទ្រ ដោយដាក់ចំៗទៅកាន់អ្នកលួ,,ចចា,,ក់ខ្លួនពីក្រោយខ្នង, និងតារាចម្រៀងម្នាក់ ដែលដើរតាមដានរបស់លោកនោះ។
ទោះវណ្ណដា មិនបាននិយាយចំពោះឈ្មោះទៅកាន់តារាចម្រៀងណាក៏ពិតមែន តែតាមរយៈអត្ថន័យរបស់លោក ត្រូវបានអ្នកគាំទ្រយល់ថា លោកកំពុងតែនិយាយសំដៅទៅលើតារាចម្រៀងរ៉េបឯករាជ្យ ងួន ចាន់ដេវីត ហៅG-Devithនោះ៕