កាលពីពេលថ្មីៗកន្លងទៅនេះ ម្ដាយរបស់តារាសម្ដែង សឿ សុធារ៉ា បានទទួលមរណភាពក្នុងវ័យ៧៩ឆ្នាំ ដោយរោគាពាធ ហើយអ្វីដែលមហាជនអាណិតខ្លោចិត្តនោះ ត្រង់ថា តារាសម្ដែងរូបនេះ គ្មានលុយសូម្បីតែធ្វើបុណ្យជូនម្ដាយ។
នៅពេលកំពុងធ្វើបុណ្យម្ដាយនៅវត្តនោះ សឿ សុធារ៉ា បានរៀបរាប់ទាំងទឹកភ្នែកថា ម្ដាយខ្លួនឈឺជំងឺទឹកនោមផ្អែម, ឡើងជាតិស្ករ, បេះដូង តាំងពីអាយុ៣៥ឆ្នាំមកម៉្លេះ ហើយអ្នកនាងមើលថែម្ដាយរយៈពេល២០ឆ្នាំហើយ។
សឿ សុធារ៉ា បន្តថា ខ្លួនមើលដោយលុយអត់ឲ្យគាត់ខ្វះខាតអីទំាងអស់, ខ្លួនមើលតាំងពីរកលុយបានតិច រហូតរកបានច្រើន ដោយមិនបណ្តោយម្ដាយទៅតាម យថាកម្ម នោះទេ។ អ្នកនាងបន្តថា ចុងក្រោយនេះ អ្នកនាងអត់មានលុយ ហើយខ្លួនដឹងការស្លា,,ប់របស់ម្ដាយនេះ គឺគាត់បញ្ច,,ប់ខ្លួនឯង ដោយសារគាត់ដឹងខ្លួនអត់លុយ។
តាមរយៈនេះ មហាជន បានសម្ដែងក្ដីអាណិតជាពន់ពេក ចំពោះ សឿ សុធារ៉ា ហើយសប្បុរសជនជាច្រើន បានជួយជាថវិកាជាបន្តបន្ទាប់ដល់រូបនាងក្នុងការធ្វើបុណ្យជូនម្ដាយ។ ងាកមក តារាសម្ដែង សូដា នីតា មិនត្រឹមតែជួយតាមរយៈការចូលបុណ្យនោះទេ តែមទាំងលើកលែងបំណុល ដែលសឿ សុធារ៉ា ជំពាក់ជិត៥ម៉ឺនដុល្លារទៀតផង។
បង្ហោះភ្ជាប់ជាមួយរូបថត សឿ សុធារ៉ា កោរសក់ និងជូនដំណើរម្ដាយលើកចុងក្រោយ, សូដា នីតា បានរៀបរាប់ថា «នាងខ្ញុំ សូ ដានីតា សូមប្រកាស លើកលែងបំណុល ដែលប្អូន សឿរ សុធារ៉ា ជំពាក់លុយចំនួន ជិត 5ម៉ឺន$$$ កន្លងមក ដែលកំឡុងកាល ខែ07/ឆ្នាំ2021 ប្អូន Sapoun Darapemean សឿរសុរ៉ា បានលេងនិងដេញលេងតុងទិនជាមួយនាងខ្ញុំជាច្រើនខ្សែ ដោយដេញយកលុយចេញទៅចំនួនខាងលើ ហើយក៏មិនបានសងត្រឡប់មកវិញឡើយ រហូតដល់ពេលនេះ !
ដោយ១រយៈពេលនេះ នាងខ្ញុំបានឃើញ ប្អូនធារ៉ា ពិបាកខ្លាំង និង មានទុក្ខជាទម្ងន់ ដោយម្តាយរបស់ប្អូនស្រីទទួលរមណភាពឃើញសភាពប្អូនពិបាកខ្លាំងសូម្បីតែប្រាក់ធ្វើបុណ្យម្តាយក៏គ្មាន ហេតុដូច្នេះនាងខ្ញុំសូមប្រកាស លើកលែង បំណុលចំនួនខាងលើចោលទាំងអស់ និង ចូលរួមបច្ច័យបុណ្យ7ថ្ងៃសពម្តាយរបស់ប្អូន សឿ សុធារ៉ា ចំនួន50$ តាមរយៈលោក កៅ សីហា បងសូមចូលរួមរំលែកទុក្ខប្អូនស្រីពីចម្ងាយផង!»៕