ក្រោយកំពូលតារាចម្រៀងរ៉េប លោក វណ្ណដា បានទម្លាក់Diss Trackមួយបទ ដែលគេគិតថា សំដៅទៅលើតារាចម្រៀង ងួន ចាន់ដេវីត នោះ, ពេលនេះ មានការទម្លាក់បទចម្រៀងឆ្លើយតបទៅវិញហើយ។
តារាចម្រៀង ងួន ចាន់ដេវីត ហៅG-Devith នៅព្រលប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានទម្លាក់Diss Track មួយបទមានចំណងជើងថា «ចុម! អាអូនអត់ដេក (Insomnia Huh!)» ដើម្បីជាការឆ្លើយតបទៅកាន់ តារាចម្រៀង វណ្ណដា ដែលចេញបទចម្រៀង «J+O II» កាលពីយប់ថ្ងៃទី២៨ ខែតុលានោះ។
តាមរយៈបទរ៉េបខាងលើនេះ ឃើញថា ងួន ចាន់ដេវីត បានឆ្លើយតបយ៉ាងចិត្តត្រជាក់ តែវា,,,យបកឈឺៗ ធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួន ដែលកំពុងទន្ទឹងរង់ចាំនោះ មិនខកបំណងឡើយ ហើយបានពោលពាក្យសរសើរអាយដលរបស់ខ្លួនកប់ៗមាត់តែម្ដង។
ក្នុងការឆ្លើយតបតាមអត្ថន័យបទចម្រៀងជាច្រើននេះ ឃើញថា ត្រង់ចំណុចមួយ G-Devith បានហៅការចេញបទរបស់វណ្ណដា ថា ជាការខឹងគោ វា,,យរទេះ ហើយឃ្លាចុងក្រោយនៃបទចម្រៀង ថែមទាំងនិយាយទៅកាន់អ្នកចែកចាយបទវណ្ណដាផ្សេងទៀតថា អ្នកចែកចាយផ្សេងទៀតមើលជាគំរូផង ប្រយ័ត្ន ឃើញខឹងគោវា,,យរទេះអត់, ឲ្យដាយណូស័រខាំហែងស្លា,,ប់ឥឡូវហើយ។
រង់ចាំមើលថាតើ តារាចម្រៀងរ៉េប លោកវណ្ណដា នឹងចេញបទចម្រៀងឆ្លើយតបទៅវិញ ឬក៏បញ្ចប់ត្រឹមប៉ុននេះនោះ។ តែបើតាមអត្ថន័យបទចម្រៀងដ៏មុតស្រួចរបស់G-Devith វា,,យបកយ៉ាងចាស់ដៃនេះ ទំនងជាមិនចប់ត្រឹមនេះទេ៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖