ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ កន្លងទោនេះ MVផ្លូវការដែលមានទម្រង់បែបវប្បធម៌ជាតិរបស់តារាចម្រៀងលោក Eno ត្រូវបាន page និង YouTube របស់ផលិតកម្ម Sunday បានបង្ហោះជាផ្លូវការហើយ។
បទចម្រៀងដែលមានចំណងជើងថា«ការពារ»របស់លោកនេះ ទទួលបានការគាំទ្រតែម្ដងទាំងក្នុងចង្កោមយុវវ័យ និងចង្កោមអ្នកលេងបណ្ដាញសង្គម។
មិនដល់ប៉ុន្មាននាទីផងសន្ទុះនៃការចែកចាយគឺមានកម្រិតគួរឱ្យចាប់អារម្មណ៍ ខណៈដែលនៅលើបណ្ដាញ TikTok ក៏មានការដាក់បង្ហោះនូវឈុតឆាកខ្លះៗផងដែរ អមដោយការកោតសរសើរមិនដាច់ពីមាត់។
នេះក៏ជាស្នាដៃដែលបានលាយចម្រុះនូវទម្រង់វប្ប ធម៌លើកដំបូងដែលតារាចម្រៀងលោក Eno បានចំណាយទុនផលិតផ្ទាល់ខ្លួនរហូតដល់ជិត២ម៉ឺនដុល្លារ ដោយសារតែលោកចង់បន្សល់នូវស្នាដៃមួយទុកដល់កូនខ្មែរ និងទុកជាគំរូក្នុងវិស័យចម្រៀង ដែលលោក Eno អះអាងថា ចំណាយធនធានផ្ទាល់ខ្លួនធ្វើទាន់ឱកាសដែលលោកមានលទ្ធភាពចំ ណាយគ្រប់គ្រាន់។
ស្នាដៃមួយនេះ បានរុញឱ្យតារាចម្រៀង Sunday រូបនេះ ទទួលបានការសរសើរ តាំងពីដំណាក់កាលដែលលោកទើបតែចេញផលិត មិនទាន់ចេញជា MV មកម្ល៉េះ។ នេះក៏ជាស្នាដៃមួយ ដែលកំពុងតែត្រូវបានមហាជនឱ្យតម្លៃ ព្រោះបានបង្កប់នូវទម្រងវប្បធម៌ដ៏សម្បូរបែបគួរឱ្យសរសើរនោះផងដែរ៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖