ទើបប្រកាសមានម្ចាស់បេះដូងថ្ងៃមុន វ៉ាន់ ដេវីត បង្ហោះសារប្លែកសង្ស័យពាក់ព័ន្ធរឿងស្នេហា

ថ្មីៗនេះបុរសសង្ហាតួអង្គ មាណព ក្នុងរឿង «បដាចារ» លោក វ៉ាន់ ដេវីត បានធ្វើឱ្យមហាជនអ្នកគាំទ្រផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីលោកបានដាក់ Relationship នៅលើហ្វេសប៊ុកជាមួយស្រីស្អាតវ័យក្មេងម្នាក់ឈ្មោះ Jennie Bellie។

ដ្បិតថាកំលោះសង្ហា វ៉ាន់ ដេវីត បង្ហាញពីទំនាក់ទំនងរវាងខ្លួន និង នារីវ័យក្មេងខាងលើជាសាធារណៈក៏ដោយ ប៉ុន្ដែកន្លងមកគេកម្របានឃើញអ្នកទាំងពីរបង្ហាញភាពផ្អែមល្ហែមដូចជាថតរូបគូស្វីតៗបង្ហោះលើគណនីហ្វេសប៊ុកចែករំលែកក្ដីស្រឡាញ់ឱ្យអ្នកគាំទ្របានឃើញណាស់។

ពិតជាចៃដន្យ ក្រោយប្រកាសមានម្ចាស់បេះដូងមិនបានប៉ុន្មាន ស្រាប់តែថ្មីៗនេះ វ៉ាន់ ដេវីត បានបង្ហោះសារមានអត្ថន័យប្លែក ធ្វើឱ្យមហាជនសង្ស័យថា អាចនឹងមានពាក់ព័ន្ធរឿងស្នេហាក៏ថាបាន។

តារាប្រុសរូបសង្ហាខាងលើបានរៀបរាប់ថា ៖ «ការសម្រេចចិត្តរបស់មនុស្សម្នាក់ៗសុទ្ធបង្កប់នូវហេតុផលជាច្រើននៅក្នុងចិត្ត ពេលខ្លះយើងសុខចិត្តជ្រើសរើសផ្លូវចាកចេញដើម្បីមិនចង់ឱ្យអ្នកដទៃឈឺចាប់។ អាត្មានិយមមួយពេលអាចប្រសើរជាងត្រាំត្រែងជាមួយនឹងវិប្បដិសារីពេលក្រោយ»៕

Related posts

Leave a Comment