ភ័យជំនួស!​ សុខ​ៗ​ ស្រាប់តែ​ទេព បូព្រឹក្ស ពោល​ថា ហ៊ឹម​កើត​ជាតិ​ណាៗ​មិន​ប្រាថ្នា​កើត​ជា​មនុស្ស​ទេ សូម​ឱ្យ​ទៅ​កាន់​ភព…

ប្រិយមិត្ត បានជ្រាបរួចមកហើយថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ កន្លងទៅនេះ តារាចម្រៀង ទេព បូព្រឹក្ស បានប្រកាសដំណឹងមានកូន យ៉ាង​ភ្ញាក់ផ្អើល ខណៈមិនទាន់លេចឮដំណឹងជុំវិញការ​រៀបអាពាហ៍ពិពាហ៍​របស់នាងផងនោះ។


ក្រោយពីប្រកាសពពោះកូនដំបូង មិនទាន់បានប៉ុន្មានផង ស្រាប់តែតារាចម្រៀងរ៉េប វណ្ណដា បានទម្លាក់ចម្រៀងមួយបទ មានចំណងជើងថា «J+O II» កាលពីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២កន្លងទៅនេះ ដោយអត្ថន័យបទនេះ ត្រូវបានគេគិតថា សំដៅទៅលើ ងួន ចាន់ដេវីត ដែលជាឪពុកកូនក្នុងផ្ទៃរបស់នាង។

មួយវិញទៀត មួយរយៈចុងក្រោយនេះ ស្របពេលអ្នកគាំទ្រជាច្រើន បានសម្ដែងការ​អបអរសាទរ​ព្រោងព្រាត​ចំពោះ​វត្តមាន​កូនដំបូងរបស់នាងនោះ បែរជាមានមតិមួយចំនួនតូចរិះ,,គន់ជុំវិញការមានកូនមុនពេលរៀបការរបស់នាង ដែលជាគំរូមិនល្អនោះ។

មិនដឹងថា តារាចម្រៀង ទេព បូព្រឹក្ស ប៉ះពាល់ផ្លូវអារម្មណ៍ដោយសាររឿងទាំងនេះ ឬយ៉ាងណានោះទេ ស្រាប់តែនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ នាងបានបង្ហោះStoryនៅលើIGរបស់ខ្លួន ដោយមិនប្រាថ្នាកើតជាមនុស្សទេ។

ទេព បូព្រឹក្ស បានបង្ហោះសារដូច្នេះថា «ហ៊ឹមកើតជាតិណាៗមិនប្រាថ្នាកើតជាមនុស្សទេ សូមឱ្យទៅកាន់ភពណា ដែលលែងកើតមកទៀត គ្មានភាពឈឺចាប់ គ្មានការច្រណែន ឈ្នានីស គ្មានការស្អប់ គ្មានការស្រឡាញ់ គ្មានការចង់មានចង់បាន សូមព្រះប្រទានពរនេះឱ្យខ្ញុំផង»។

សាររបស់ទេព បូព្រឹក្ស ហាក់​ហ្មងសៅ​ខ្លាំង​នេះ ត្រូវបានគេយកទៅបង្ហោះបន្តក្នុងបណ្ដាញសង្គមទីកតុក និងហ្វេសប៊ុក ទទួលបានការចាប់អារម្មណ៍ជាខ្លាំង។ ដោយឃើញបែបនេះ អ្នកគាំទ្រ បានបង្ហាញការបារម្ភចំពោះនាងជាពន់ពេក ក្នុងនោះ មានការលើកទឹកចិត្តនាងកុំឲ្យគិតច្រើន។ តែក៏មានមតិមួយចំនួនតូចជាន់ពន្លិចនាងថែមផងដែរ៕

Related posts

Leave a Comment