ពីមុនជិះម៉ូតូឌុបឥឡូវជិះឡានឡូយឆើត, ព្រាប សុវត្ថិ រ៉េប​១បទនេះ ផ្អើលអ្នកគាំទ្រលាន់មាត់ថ…(មានវីដេអូ)

ស្របពេលតារាចម្រៀងរ៉េបលោកវណ្ណដា និង ងួន ចាន់ដេវីត កំពុងចេញបទចម្រៀងតតាំងគ្នាយ៉ាងក្ដៅគគុកផ្ទុះការវែកញែកពេញបណ្ដាញសង្គមនោះ ស្រាប់តែនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២នេះ កំពូលតារាចម្រៀងលំដាប់ប្រទេស ឧកញ៉ា ព្រាប សុវត្ថិ ទម្លាក់ចម្រៀងរ៉េបមួយបទដែរ ផ្អើលអស់ហ្វេនៗ។

បទចម្រៀងរបស់ឧកញ៉ា ព្រាប សុវត្ថិ ទើបចេញក្ដៅៗនេះ មានចំណងជើងថា «THE LEGEND»។ បង្ហោះភ្ជាប់ជាមួយបទនេះ ផលិតកម្មGalxay Navatraបានដាក់Captionដ៏ទាក់ទាញចេញពីអត្ថន័យបទចម្រៀងថា «The Legend: មនុស្សម្នាសប្បាយមើលខ្ញុំតាមទូរទស្សន៍ លេងតែសំឡេង តែមិនលក់កិត្តិយស ខំធ្វើការដើម្បីកេរ្តិ៍ ដើម្បីឈ្មោះ ខិតឱ្យជិត ចូលឱ្យដល់ មិនដេកស្ងាបអេះពោះ»។

ចំពោះអត្ថបទ នៃបទចម្រៀង ត្រូវបានផលិតកម្មយក្សខាងលើ ដាក់តាមនាទីយ៉ាងដូច្នេះថា «▸|00:00:00|ចេញពីផុកពីភក់ត្រដាបត្រដួសសែនពិបាក ភ្លក់សឹងគ្រប់រសជាតិបេី ស្ទើបង្គ្រប់ទៀតនឹងមិនខកបំណង ▸|00:00:29|ធ្វើបទឱ្យឆើត Man I Came from the order uk zovirax mud Rap ឱ្យក្មេងមើលពួកអាស្ទើរភ្ញាក់ព្រើត ▸|00:00:33|មានឈាមជាអ្នកចម្រៀងតាំងពីថ្ងៃចាប់កំណើត ពីមុនជិះម៉ូតូឌុបឥឡូវជិះឡានឡូយឆើត ▸|00:00:37|ចង់ Rap ក៏បានចង់ Rock ក៏បាន មនោសញ្ជេតនាទឹកភ្នែកស្រក់ជោគចាន

▸|00:00:40|គ្នីគ្នាខ្ញុំសុទ្ធតែអ្នកក្លាហាន ក្រឡេកឆេះក្រឡេកឆេះ អ្នកឯងចង់បានប៉ុន្មាន? ▸|00:00:44|PSV I’m a OG I’m a legendary ខ្ញុំមានគំនិតដើរគិត ដេកក៏គិត គិតគ្រប់នាទី ▸|00:00:51|គ្រាន់តែឮសំឡេង ចាស់ក្មេងចូលរាំផ្អើលធរណី ដៃកាន់មីក្រូហ្វូន ▸|00:00:54|អរគុណបងប្អូនដែល Trust me. ▸|00:00:58|មនុស្សម្នាសប្បាយមើលខ្ញុំតាមទូរទស្សន៍ លេងតែសំឡេងតែមិនលក់កិត្តិយស ▸|00:01:01|ខំធ្វើការដើម្បីកេរ្តិ៍ ដើម្បីឈ្មោះ ខិតឱ្យជិត ចូលឱ្យដល់ មិនដេកស្ងាបអេះពោះ ▸|00:01:05|បើជ្រុលជាទៅបើកសៀវភៅមើលឱ្យចប់ ឆែកមើលបញ្ជីឈ្មោះ អ្នកណាឈ្លោះ អ្នកណាស្អប់ ▸|00:01:08|ខំជីកគាស់ គាស់កាយរកកំណប់ ដឹងរាល់សេចក្តី ភ្នែកវៃដូចផ្កាយរណប ▸|00:01:12|Ayy no joke I never broke What’s up bro, កុំមកកូរ bro I said no. ▸|00:01:19|ថយចេញពីរបីគីឡូ Listen my flow, Now you know បទខ្ញុំចាក់ពេញ Cambo yee ▸|00:01:26|ធ្វើបទឱ្យឆើត Man I came from the mud, Rap ឱ្យក្មេងមើលពួកអាស្ទើរភ្ញាក់ព្រើត

▸|00:01:30|មានឈាមជាអ្នកចម្រៀងតាំងពីថ្ងៃចាប់កំណើត ពីមុនជិះម៉ូតូឌុបឥឡូវRoll Royceមុខអេីត ▸|00:01:33|ចង់ Rap ក៏បានចង់ Rock ក៏បាន មនោសញ្ជេតនាទឹកភ្នែកស្រក់ជោគចាន ▸|00:01:37|គ្នីគ្នាខ្ញុំសុទ្ធតែអ្នកក្លាហាន ក្រឡេកឆេះ ក្រឡេកឆេះ អ្នកឯងចង់បានប៉ុន្មាន? ▸|00:01:54|ល្អចេញពីចិត្ត កាយដើរទៅឆ្ងាយសាយក្លិនក្រអូប សឹងគ្រប់ទិសទី ▸|00:02:00| ត្រូវការចម្រៀងខ្ញុំដូចម្ហូប ទៅដល់ទីណា ញាតិមិត្តជិតខាងស្វាគមន៍រហូត ▸|00:02:05|ពីមុនឥឡូវទោះចាស់សក់ស្កូវក៏នៅតែ dope ▸|00:02:09|PSV IM A OG IM The LEGENDARY ទម្រាំតែមានទ្រព្យ ▸|00:02:14|មានមុខមានមាត់ never easy បទចម្រៀងខ្ញុំគេច្រៀង គេរាំ គ្រប់កម្មវិធី ▸|00:02:20|ពិបាកនឹងគិតមាត់ លុយច្រេីនខ្ជិលរាប់ can you help me ▸|00:02:23|កុំចង់ហក់ កុំចង់លោត កុំចង់ឡេះ កុំចង់ឡោះ ▸|00:02:27|បងទៅណាប្អូនតាមរហូត កុំចង់ប្រណាំង cause I’m the Top.

▸|00:02:29|កុំចង់ហ៊ានញៀនកេងប្រវ័ញ្ទ នរកក្តៅណាស់កុំចង់ទៅផ្ចាញ់ ▸|00:02:34|កុំចង់ខឹងគេ បើគេចិត្តកំណាញ់ ព្រោះគេជាអ្នកខំប្រឹងបង់សំណាញ់ ▸|00:02:37|ធ្វើបទឱ្យឆើត Man I came from the mud, Rap ឱ្យក្មេងមើលពួកអាស្ទើរភ្ញាក់ព្រើត ▸|00:02:41|មានឈាមជាអ្នកចម្រៀងតាំងពីថ្ងៃចាប់កំណើត ពីមុនជិះម៉ូតូឌុបឥឡូវRoll Royceមុខអើត ▸|00:02:45|ចង់ Rap ក៏បានចង់ Rock ក៏បាន មនោសញ្ជេតនាទឹកភ្នែកស្រក់ជោគចាន ▸|00:02:48|គ្នីគ្នាខ្ញុំសុទ្ធតែអ្នកក្លាហាន ក្រឡេកឆេះក្រឡេកឆេះ អ្នកឯងចង់បានប៉ុន្មាន? ▸|00:02:52|PSV I’m a OG I’m a legendary ខ្ញុំមានគំនិត ដើរគិត ដេកក៏គិត គិតគ្រប់នាទី ▸|00:02:58|គ្រាន់តែឮសំឡេង ចាស់ក្មេងចូលរាំផ្អើលធរណី ដៃកាន់មីក្រូហ្វូន ▸|00:03:03|អរគុណបងប្អូនដែល Trust me.»។

ក្រោយស្ដាប់បទនេះហើយ អ្នកគាំទ្រលាន់មាត់សរសើរគ្រប់គ្នាថា «Rap ក៏បានRock ក៏បាន បទបែបស្រុកស្រែក៏បាន បទកន្រ្តឹមក៏បាន និយាយរួមបានទាំងអស់ម៉ង ពិតជា​ស័ក្តិសម​ជាកំពូលតារាចម្រៀងលេខ1ប្រចាំប្រទេសមែន, WOW WOWអេមខ្លាំងណាស់, ខ្ញីកាន់តែចាស់ កាន់តែហឹរ តែពូសុវត្ថិនៅក្មេងរហូតម៉ងពូ»៕


Related posts

Leave a Comment