អ្នកលេងប៉ះអ្នកមែន! ​ផ្អើល​គ្រប់​គ្នា​ ក្រោយ​ឃើញ​អ្នក​ជិះ​ម៉ូតូ​ធំ​ស្ទុះ​ទៅ​ទា​,ញ​អាវ ​វង្ស ណយ ​មាន​អី​អុក​គូថ​ញ៉ាច់​ខ្លួន​ឯង, ចុង​ក្រោយ​ស្រាប់​តែ…(មាន​វីដេអូ)

ស្របពេលមហាជនកំពុងតែចាប់អារម្មណ៍ទៅលើតារាចម្រៀងរ៉េបទម្លាក់Diss Track តតាំងគ្នាយ៉ាងក្ដៅគគុកនោះ ស្រាប់តែនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ កើតរឿងដ៏ចាប់អារម្មណ៍មួយទៀត ទៅលើអ្នកប្រដាល់វង្ស ណយ និងអ្នកជិះម៉ូតូធំម្នាក់។

វីដេអូ បង្ហាញឲ្យឃើញពីសកម្មភាពអ្នកជិះម៉ូតូធំ ចុះពីលើម៉ូតូទៅរករឿង ទាញអាវ វង្ស ណយ ហើយត្រូវវង្សណាយ ដាក់អុកគូថញ៉ាច់ ត្រូវបានចែករំលែកពេញបណ្ដាញសង្គម បង្កឲ្យមានការចាប់អារម្មណ៍ និងបញ្ចេញមតិ ហួសចិត្ត អស់សំណើចជាច្រើន។

ហេតុការណ៍នេះ កើតឡើងនៅលើផ្លូវ​វេងស្រេង ហើយបើតាមវង្ស ណយ បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា រឿងនេះ ជាការពិត ដោយជិះរកប៉ះគ្នា, ខាងម៉ូតូគិតថា ម៉ូតូគេ ថ្លៃជាងឡានលោក ក៏ចូលមកវា,,យលោក ទើបលោកការពារខ្លួន។

ចំពោះអ្នកលេងបណ្ដាញសង្គម ក្រោយឃើញវីដេអូនេះហើយ បានបញ្ចេញមតិទាំងអស់សំណើចស្រដៀងៗគ្នាដូច្នេះថា «លេងមួយអ្នកប្រដាល់ ដូចយក ពងជល់ថ្ម, មួកសុវត្ថិភាពការពារអាយុជីវិតពិតៗ​ កុំអីសន្លប់ទឹកទី1បាត់, ទើបដេកបាន 4 h ចេញរឿងថ្មីទៀតហា៎, ច្រឡំធំហើយ មកប៉ះអ្នកកីឡាប្រដាល់, អូនលេងខុលមនុស្សហើយ ..»៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖


Related posts

Leave a Comment