អាចនិយាយបានថា វាជាមិត្តភាពដ៏អស្ចារ្យ និង យូរអង្វែងណាស់ សម្រាប់តារាប្រុសពីររូបគឺ Mark និង Nadech ព្រោះឃើញថា មិនត្រឹមតែអ្នកទាំងពីរទេ ដែលស្និទ្ធស្នាលគ្នាខ្លាំង តែសូម្បីតែមិត្តស្រីទាំងពីររបស់អ្នកកំលោះពីររូបនេះវិញ ក៏ស្រឡាញ់រាប់អានគ្នា ទៅណាមកណាជាមួយគ្នាដែរ។
មិនតែប៉ុណ្ណោះ ទន្ទឹមនឹងមិត្តភាពរឹតកាន់តែយូរអង្វែង និង រឹងមាំ ឃើញថាអ្នកកំលោះសង្ហាទាំងពីរក៏សម្រេចចិត្តបង្កើតមុខជំនួញរួមគ្នាលើកដំបូង ដែលក្រុមហ៊ុននោះ មានឈ្មោះថា «The ReCrafting» ជាក្រុមហ៊ុន លក់កាបូប និង ស្បែកជើងស្បែក ជាដើម។
យ៉ាងណាមិញ ខណៈមុខជំនួញដំណើរការភ្លាម ឃើញថាមិនត្រឹមតែទទួលបានការជូនពរពីមហាជនអ្នកគាំទ្រជាច្រើន។ មិនតែប៉ុណ្ណោះ មិត្តស្រីរបស់បុរសសង្ហាទាំងពីរ គឺ Yaya និង Kimberly ក៏បានបង្ហោះសារអបអរដល់គូស្នេហ៍បណ្តូលចិត្តរបស់អ្នកទាំងពីរដែរ ដោយសារ Yaya បានបង្ហោះថា «អបអរសាទរ ច៎ាស»។
ចំណែក តារាស្រីរូបស្រស់ Kimberly ក៏មិនភ្លេចសារជូនពរដូចគ្នាថា «អបអរសាទរទៅកាន់សុភាពបុរសទាំងពីរ។ សប្បាយចិត្តជំនួសអ្នកទាំងពីរ និង ជូនពរមុខជំនួញអ្នកទាំងពីរជោគជ័យ»៕