មួយរយៈចុងក្រោយនេះ អ្នកលេងបណ្ដាញសង្គមកំពុងតែផ្ទុះការវែកញែកតតាំងគ្នាក្ដៅគគុកជាងអាយដលរបស់ពួកគេទៅទៀត ក្រោយពីតារាចម្រៀងរ៉េប លោកវណ្ណដា និង ងួន ចាន់ដេវីត ចេញបទចម្រៀង Diss Trackដាក់គ្នាទៅមកនោះ។
ជាមួយគ្នានេះ តារាចម្រៀងរ៉េបជើងចាស់ លោក ឡេង សុវណ្ណតារា ហៅខ្មែរមួយជីវិត ដែលប្រកាសកាលពីប៉ុន្មានខែមុនថា នឹងចេញបទចម្រៀង តែត្រូវខកខានវិញ ដោយសារតែ Producer រវល់នោះ បានបង្ហោះសារ ម្ដងទៀត ឲ្យអ្នកគាំទ្រSubscribe ឆានែលរបស់ខ្លួន ដើម្បីរង់ចាំស្ដាប់បទថ្មី។
ការប្រកាសម្ដងទៀតចំពេលរឿង វណ្ណដា និង ងួន ចាន់ដេវីត កំពុងក្ដៅគគុកនោះ ត្រូវបានអ្នកគាំទ្រតារាចម្រៀងរ៉េបទាំង២ខាងលើ ពិសេសអ្នកគាំទ្ររបស់G-Devithគិតថា ជាការឆ្លៀតឱកាស និងតោងល្បី។ តែធាតុពួកតារាចម្រៀងរ៉េបរៀមច្បងរូបនេះ បានប្រកាសយូរមកហើយថានឹងមានបទថ្មីនោះ។
ងាកមកតារាចម្រៀងថេណា ស្រាប់តែបង្ហោះសារយ៉ាងភ្ញាក់ផ្អើលជួនពេលគ្នាថា «ឱកាសក្លាយជាតារា បៀកៗគេអោយហើយទៅទាន់ភ្លើងនៅក្ដៅត្រូវចេញបទកាចៗអីដាក់ទៅចូលនិងគេនិងឯងទៅបើបទយើងល្អគេអាចនិងស្គាល់មានឱកាសល្បីច្រើន»។
ការបង្ហោះសាររបស់ថេណា ត្រូវបានមតិមួយចំនួនយល់ថា ចង់ឌឺដងដាក់ខ្មែរមួយជីវិត ហើយអាចនឹងមានគូទី២កើតឡើងក្នុងស,,ង្គ្រាមDiss Trackនេះ ទើបលោកបកស្រាយតាមរយៈខំមិនថា «សូមបញ្ជាក់គ្មានគូទីពីរស្អីទេ ខ្ញុំគ្រាន់តែផ្ដល់យោបល់ល្អៗដល់ប្អូនៗជំនាន់ក្រោយទេមិនបានដៀ,,មដាមអោយគាត់ទេ
ខ្ញុំអត់ទាំងដឹងគាត់ជិតចេញបទផង ព្រោះខ្ញុំអត់លេង Fb យូរហើយចូលតែ page post អីមួយភ្លែតៗទេបើខ្ញុំចង់មានរឿងជាមួយគាត់ខ្ញុំមានតាំងពីលើកមុនមកម្ល៉េះ ខ្ញុំគោរពអោយតម្លៃគាត់ណាស់ណាស់តែគាត់ទេ ដែលយល់ច្រឡំលើខ្ញុំថាខ្ញុំមិនស្គាល់គាត់ កាលនិងខ្ញុំចង់បាននយ័ថា ខ្ញុំអត់ស្គាល់គាត់នៅក្រៅទើបខ្ញុំមិនយកឈ្មោះគាត់មកច្រៀងលេងសើចលើឡាននិង»។
ទោះយ៉ាណា ខ្មែរមួយជីវិត ទំនងជាមិនបានឃើញការបកស្រាយនេះ ទើបនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកបានស្ក្រីនសតផុសរបស់ថេណា អមដោយCaptionថា «គំនិតល្អតើ !!!កំពុងមានបទចង់ចេញនឹងគេដែរផង តែចង់ក្លាយជាតារាដូចប្អូនបងមិន ដែលស្រមៃទេ …you are nice artist bro, I bet Illslick must be proud of u !! keep it up boy!!! #ហាមDissហាមឌឺ»៕