ស្ពឹកមុខ! រឿងVannda, G-Devihtកំពុង​កក្រើក, ព្រាប សុវត្ថិ, អ៊ីណូ ចេញ​បទ​ថ្មី មានអី ឌីជេក្ដិប ដាស់តឿន​ថា…(មានវីដេអូ)

កាលពីពេលថ្មីៗកន្លងទៅនេះ ស្របពេលតារាចម្រៀងរ៉េប លោក វណ្ណដា និង ងួន ចាន់ដេវីត ចេញបទចម្រៀងដីសគ្នាទៅមកនោះ, ឌីជេ ក្ដិប បានបង្ហោះសារដាស់តឿនឲ្យពួកគេផ្លាស់ប្ដូរផ្នត់គំនិត រួច​រិះរក​វិធី​រួបរួម​គ្នា​ដើម្បី​លើកស្ទួយ​វិស័យ​តន្រ្តី​បទចម្រៀងខ្មែរ អាចស្គាល់ពាក្យថា: “កម្មសិទ្ធិបញ្ញា” ​ពេញលេញ។

ស្របពេលស្ថានការណ៍នៃការចេញបទចម្រៀងឆ្លើយឆ្លងគ្នាកំពុងក្ដៅគគុក ស្រាប់តែតារាចម្រៀងល្បីឈ្មោះ២រូប គឺ លោក​ឧកញ៉ា ព្រាប សុវត្ថិ និង លោក អ៊ីណូ បានចេញបទចម្រៀងរ៉េបដែរ។ តែការចេញបទរបស់ពួកគេទាំង២មិនទទួលបានការចាប់អារម្មណ៍ខ្លាំងដូចតារារ៉េបវ័យក្មេងទាំង២នាក់ខាងលើនោះទេ។

ទោះយ៉ាងណា ក្រោយពីតារាល្បីជា​រៀមច្បង​សិល្បៈខាងលើ ចេញបទចម្រៀងរ៉េបនោះ ស្រាប់តែនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបង្ហោះរូបថតរបស់ខ្លួន១សន្លឹក អមដោយសារ ហាក់ហួសចិត្តថា «ពុទ្ធោ! ហេតុអ្វីក៏ម្នាក់ៗមិនចេះបង្រៀនខ្លួនឯងឲ្យចេះគ្រប់គ្រាន់ និងចេះឆ្អែតខ្លះៗ ដោយចេះរៀនកាត់បន្ថយការចេះតែចង់ស៊ីមិនចេះឆ្អែតបែបហ្នឹងខ្លះ​ ដើម្បីទុកឱកាសអោយក្មេងៗគ្នាមានអីស៊ីខ្លះផងទានប្រោស!​

_ហ៊ឺ!ថាក្មេងៗទៅគ្នាមិនដឹង គ្នាចេះតែប្រឹងព្រោះគ្នាឃ្លាន គ្នាចេះតែហ៊ានព្រោះភាពល្បី ចង់ជោគជ័យទើបគ្នាម្នាក់ៗខិតខំប្រឹងប្រែងទាំងមិនទាន់ដឹងកោះតើ្រយនៃគោលដៅនឹងវាអាចពាំនាំឲ្យគ្នាបានស្គាល់នូវស្នាមញញឹម ឬមួយក៏ស្នាមទឹកភ្នែកផង​បែរជាអស់លោក ល្បងៗហក់មកដណ្តើមម្ហូមចំណីរបស់គ្នាបែបហ្នឹង?

ចំណុចសំខាន់​អេ….គិតថាខ្លួនឯងនឹងមានសមត្ថភាពគ្រប់គ្រាន់ហើយមែន បានជាអើតក មកទាំងខុសជំនាញបែបហ្នឹងចឹង​ ហិហិ! អូនគ្រាន់តែតឿនទេណា(ថាប្រយ័ត្នតែថ្ងៃណា១ក្មេងៗពួកគាត់ទំនេរអត់មានអីធ្វើ)គ្នាធ្វើទម្លាក់ចំឈ្មោះឬក៏​បញ្ឆិត​ដៀមដាមដាក់តិចតួចអី តិចច្រឡំថាតូចចិត្តខឹងតបតអីហ្នឹងគឺលទ្ធផលគួរតែសាកល្បងស្រមៃខ្លួនឯងទៅថា”​ងា,,ប់ទាំងដកដង្ហើម ឬដកដង្ហើមហើយចាំងា,,ប់”គិតខ្លួនឯងទៅ…»៕​



Related posts