ជាតិណាស់! ថុល សុភិទិ ​លេង​សុទ្ធ​តែ​ស្ទីល​បឺ,ត​មាត់ ​ក្នុង​អាង​ ជាមួយ​ ពេជ្រ សូលីកា ផ្អើល​អស់ ហ្វេនៗ​លាន់​មាត់​ថា…(មាន​វីដេអូ)

ក្រោយចែកផ្លូវគ្នាជាមួយស្វាមីជាផ្លូវការហើយនោះ, គេសង្កេតឃើញថា តារាចម្រៀង ពេជ្រ សូលីកា ឧស្សាហ៍​បង្ហាញវត្តមានជាមួយ ថុល សុភិទិ ជាញឹកញាប់ទាំងការច្រៀង, ថតសម្អាងការ, ថតMVជាដើម ជាហេតុធ្វើឲ្យអ្នកគាំទ្រមួយចំនួនសង្ស័យថា ពួកគេមានទំនាក់ទំនងស្នេហាជាមួយគ្នាថែមទៀតផង។


ឆ្លើយតបទៅនឹងការគិតខុសលើពួកគេនោះ, ពេជ្រ សូលីកា បានបញ្ជាក់ម្ដងហើយម្ដងទៀតថា ពួកគេ គ្រាន់តែជាបងប្អូនរាប់អានគ្នា ខណៈតារាចម្រៀង ពន្លកថ្មីរបស់ហង្សមាស ថុល សុភិទិ ក៏ធ្លាប់បានបញ្ជាក់រួចហើយថា ​ ពួកគេគ្រាន់តែជា បងប្អូន ស្គាល់គ្នា ធម្មតា ឈប់ថា ឈប់ ស្ដី ទៀតទៅណា។

បន្ថែមលើនេះ ក្នុងបទ​សម្ភាសន៍​ជាមួយ​សារព័ត៌មានក្នុងស្រុកមួយ ភិទិ បានបញ្ជាក់ជាថ្មីទៀតថា ពួកគេ គ្រាន់តែជាអ្នករួមការងារជាមួយគ្នាប៉ុណ្ណោះ ហើយរឿងស្នេហា លោកហ៊ាននិយាយថា មិនអាចទៅរួច។ តែគ្រួសារលោក មិនប្រកាន់អ្នកមេម៉ាយអីទេ មេម៉ាយក៏ស្រីដែរ គ្រាន់តែនៅថ្ងៃអនាគតមិនដឹងគូស្នេហ៍លោកជាអ្នកណាទេ តែច្បាស់១០០ភាគរយថា មិនមែនពេជ្រ សូលីកាទេ។

ក្រោយបកស្រាយហើយនោះ ស្រាប់តែថ្មីៗនេះ ពួកគេ បានថតMVជាមួយគ្នាក្នុងអាងហាលទឹកលេងសុទ្ធតែ​ជញ្ជក់​មាត់​ឡើង​ព្រឺព្រួច ធ្វើឲ្យអ្នកគាំទ្រឃើញហើយទប់ចិត្តមិនជាប់ រហូតអ្នកខ្លះមិនជឿភ្នែកខ្លួនឯងទៀតផង។

ជាក់ស្ដែងពួកគេ លើកឡើងថា «ទេមិនពិតទេ, មិនពិតទេ, ភិទិអៀនជាងស្រីទៀត, ចុមដល់អត់នឹង, ខ្ទេច​អស់ហើយ, អៀនឡើងរឹងខ្លួន, ស្វីតណាស់អាយដល»៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖ ​

Related posts

Leave a Comment