អ៊ីវ៉ា ជាតារាចម្រៀងស្រីមួយរូប ដែលមហាជនទទួលស្គាល់នាងតាមរយៈបទចម្រៀងពីរោះៗជាច្រើន អស់រយៈពេលជិត១០ឆ្នាំមកហើយ ពោលគឺចាប់តាំងពីនាង បានបង្ហាញខ្លួនជាលើកដំបូងក្នុងអំឡុងឆ្នាំ២០១០ មកម្ល៉េះ។ មកទល់នឹងពេលបច្ចុប្បន្ននេះ អ៊ីវ៉ា ក៏នៅតែមានប្រជាប្រិយភាពខ្លាំងដដែលផងដែរ។
បើក្រឡេកមកមើលពីជីវិតឯកជនរបស់តារាស្រី ដែលមានស្រុកកំណើតនៅឯខេត្តកំពង់ស្ពឺរូបនេះវិញ ឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃ នាងនៅតែប្រើជីវិតរស់នៅយ៉ាងសាមញ្ញបំផុតនៅឯស្រុកកំណើតរបស់នាង ដោយមិនមានការផ្លាស់ប្ដូរមកប្រើជីវិតហ៊ឺហានៅទីក្រុងដូចតារាដទៃនោះឡើយ។
ដោយឡែក ថ្មីៗនេះ នាង បានធ្លាក់ខ្លួនឈឺ ហើយពេលងើបពីឈឺ ស្រាប់តែនាងទម្លាយរឿងតស៊ូ១២ឆ្នាំកន្លងមក ដើម្បីគ្រួសារ ហើយពេលនេះ ដល់វេលា នាងត្រូវធ្វើអ្វីសម្រាប់ខ្លួនឯងម្ដង ដោយទិញផ្ទះធំ១ ខណៈឆ្នាំក្រោយគ្រោងជូនកាដូប្ដីឲ្យខ្លួនឯង១ទៀតនោះ។
បង្ហោះភ្ជាប់ជាមួយរូបថតខ្លួន កំពុងឈរមុខផ្ទះកំពុងសាងសង់ អ៊ីវ៉ា បានពោលពាក្យថា «12ឆ្នាំដើម្បីគ្រួសារ ឆ្នាំនេះសុំជូនការដូរអោយខ្លួនឯង1 ឆ្នាំក្រោយសុំជូនកាដូរជាប្ដីអោយខ្លួនឯង1ទៀត ហាហា»។
ក្រោយឃើញបែបនេះ អ្នកគាំទ្រ បានចូលទៅខំមិនអបអរសាទរព្រោងព្រាត។ ក្នុងនោះ មានការខំមិនពាក់ព័ន្ធនឹងការចង់បានប្ដីរបស់អ៊ីវ៉ាថា «ល្មមយកហើយ, អាយដលអូនចង់បានប្ដីហើយ, ជោគជ័យឆ្នាំក្រោយបង»។ រង់ចាំមើលថាតើឆ្នាំក្រោយ អ៊ីវ៉ា នឹងសម្រេចបំណងខ្លួនឯង ដូចដែលនាងទិញផ្ទះពេលនេះ ឬយ៉ាងណា៕