សម្ដែងមែន! វង្សណយ ទម្លាយ​វីដេអូ មុន​ពេល​ដាក់​២​ជង្គង់​លើ​អ្នក​ជិះ​ម៉ូតូ​ធំ ស្រាប់តែ​បែកធ្លាយ​ថា…(មានវីដែអូ)

ស្របពេលមហាជនកំពុងតែចាប់អារម្មណ៍ទៅលើតារាចម្រៀងរ៉េបទម្លាក់Diss Track តតាំងគ្នាយ៉ាងក្ដៅគគុកនោះ ស្រាប់តែនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ កើតរឿងដ៏ចាប់អារម្មណ៍មួយទៀត ទៅលើអ្នកប្រដាល់វង្ស ណយ និងអ្នកជិះម៉ូតូធំម្នាក់។

វីដេអូ បង្ហាញឲ្យឃើញពីសកម្មភាពអ្នកជិះម៉ូតូធំ ចុះពីលើម៉ូតូទៅរករឿង ទាញអាវ វង្ស ណយ ហើយត្រូវវង្សណាយ ដាក់អុកគូថញ៉ាច់ ត្រូវបានចែករំលែកពេញបណ្ដាញសង្គម បង្កឲ្យមានការចាប់អារម្មណ៍ និងបញ្ចេញមតិ ហួសចិត្ត អស់សំណើចជាច្រើន។

ហេតុការណ៍នេះ កើតឡើងនៅលើផ្លូវ​វេងស្រេង ហើយបើតាមវង្ស ណយ បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា រឿងនេះ ជាការពិត ដោយជិះរកប៉ះគ្នា, ខាងម៉ូតូគិតថា ម៉ូតូគេ ថ្លៃជាងឡានលោក ក៏ចូលមកវា,,យលោក ទើបលោកការពារខ្លួន។

បន្ថែមលើនេះ វង្ស ណយ បានទម្លាយវីដេអូពីសកម្មភាពរបស់ខ្លួនជិះលើរថយន្ត មុននឹងមានហេតុការណ៍នេះកើតឡើងទៀតផង។ វីដេអូ របស់វង្សណយ ត្រូវបានបង្ហោះដោយទំព័រហ្វេសប៊ុក «Kangen Cambodia Japan» នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ហើយត្រូវបានវង្សណយ ចែករំលែកចូលគណនីហ្វេសប៊ុករបស់ខ្លួនផងដែរ។

បង្ហោះភ្ជាប់ជាមួយវីដេអូនេះ ទំព័រហ្វេសប៊ុកខាងលើ បានដាក់Captionថា «នេះគឺជាវីដេអូសាច់រឿងទាំង​មូលមុនពេលកើតហេតុវ៉ៃគ្នានៅលើ​ផ្លូវវ៉េងស្រេង របស់​ វង្ស ណយ! គាត់ក៏​ជា អតិថិជនមួយរូបរបស់ Kangen Cambodia Japan »។

ទោះយ៉ាងណា សកម្មភាពនេះ ត្រូវបានគេយល់ថា ជាការសម្ដែងប៉ុណ្ណោះ ក្រោយពីប្រទះឃើញរូបថតរបស់ពួកគេនៅក្នុងឡានជាមួយគ្នានោះ។ បន្ថែមលើនេះ សារព័ត៌មាន«ខ្សឹបដំណឹង»ផ្សាយបញ្ជាក់លម្អិតជុំវិញរឿងនេះ ថាជាការសម្ដែង ផងដែរ៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖



Related posts

Leave a Comment