គេនៅចាំបានថា កាលពីប៉ុន្មានខែមុនចំណងស្នេហ៍តារាសម្ដែងប្រុសលោក ឆឹម សក្កដា និងតារាចម្រៀងស្រីហង្សមាសអ្នកនាង ពេជ្រ សោភា បានដើរដល់ផ្លូវបំបែក ទាំងដែលគ្មាននរណាម្នាក់ ដឹងពីមូលហេតុច្បាស់លាស់ឡើយ។
ក្រោយដំណឹងនេះ ត្រូវបានសុសសាយមួយរយៈស្រាប់តែ អ្នកគាំទ្ររបស់តារាប្រុសស្រីដ៏មានប្រជាប្រិយភាពទាំងពីរដួងនេះ មានមន្ទិលសង្ស័យថា អ្នកទាំងពីរកំពុងសម្ងំផ្សះផ្សាចំណងស្នេហ៍ជាមួយគ្នាជាថ្មី ឬកំពុងតែត្រូវរ៉ូវគ្នាវិញថែមទៀតផង។ មន្ទិលសង្ស័យនេះ បានកើតមានឡើង បន្ទាប់ពីមហាជនបានឃើញពួកគេនៅតែមានទំនាក់ទំនងនឹងគ្នាយ៉ាងស្អិតល្មួតនោះ។
ជាក់ស្ដែង កាលពីថ្ងៃទី០៨ ខែមិថុនា ជាថ្ងៃកំណើតរបស់តារាចម្រៀងអ្នកនាង ពេជ្រ សោភា នោះគេប្រទះឃើញ លោក ឆឹម សក្កដា បានបង្ហោះសារជូនពរមនុស្សម្នាក់ពីចម្ងាយ ខណៈនៅល្ងាចថ្ងៃដដែលនេះ ពេជ្រ សោភា ទទួលបានកាដូនំខេកយ៉ាងស្រស់ស្អាតមួយ ដែលគិតថាជារបស់លោក ឆឹម សក្កដា។
បន្ថែមលើនេះ ថ្មីៗកន្លងទៅ អ្នកនាងពេជ្រ សោភា បានយកធៀបការក្មួយទៅអញ្ជើញអ្នកស្រី ទ្រី ដាណា ដល់ហាង ហើយអ្នកស្រី ទ្រី ដាណា ក៏បានជជីកសួររឿងអ្នកនាងពេជ្រ សោភា រៀបការ។ ក្រោយមក ក៏លេចឮដំណឹងល្អថា តារាស្រីរូបនេះ បានសម្រេច ទៅថត Pre-Wedding ដល់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
នៅពេលនោះ គេមិនទាន់ដឹងឡើយថា កូនកំលោះរបស់អ្នកនាងពេជ្រ សោភា ជាអ្នកណា ដល់អ្នកស្រី ទ្រី ដាណា ទៅការក្មួយរបស់តារាស្រីរូបនេះ ហើយបង្ហោះរូបថត១សន្លឹក ទើបគេគិតថា កូនកំលោះអាចជាលោក ឆឹម សក្កដា តែម្ដង។
បង្ហោះភ្ជាប់ជាមួយរូបថត១សន្លឹករបស់ខ្លួនអង្គុយពេបមាត់ ពេលឃើញ ពេជ្រ សោភា និង ឆឹម សក្កដា កៀកកើយគ្នានោះ អ្នកស្រី ទ្រី ដាណា បានពោលពាក្យនៅយប់ថ្ងៃទី៣ ខែវិច្ឆិកាថា «បងពេជ្រសោភា កុហកខ្ញុំ»។ នៅយប់ថ្ងៃដដែលនេះ អ្នកស្រី បានបង្ហោះរូបថតពេជ្រ សោភា និង ឆឹម សក្កដា កៀកកើយគ្នា១សន្លឹកទៀត ហើយសួរថា «គិតម៉េចឥឡូវ»។ ជាមួយគ្នានេះ អ្នកស្រី ក៏បានបង្ហោះវីដេអូ ហើយពោលពាក្យថា «បងភាថានៅ សុីងហ្គលមួយគ្នាតែលូវ…»៕ សូមទស្សនាវីដេអូខាងក្រោមនេះ ៖