មហាជនអ្នកគាំទ្រតារាស្រី ផន សុផារី ច្បាស់ជាបានជ្រាបហើយថា កាលពីថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ គឺជាថ្ងៃខួបកំណើតរបស់នាងតូច អ៊ែលលី កូនស្រីពៅរបស់តារាស្រីខាងលើគម្រប់អាយុ ២ ឆ្នាំ។ ក្នុងនោះ អ្នកនាង ផន សុផារី ក៏បាននាំកូនៗទៅមណ្ឌលកុមារកំព្រា ដើម្បីយកសម្ភារលេង និង នំចំណីឱ្យក្មេងៗរស់នៅទីនោះ ដើម្បីអបអរថ្ងៃកំណើតរបស់កូនស្រីពៅផងដែរ។
ដោយឡែកក្រឡេកមកទិដ្ឋភាពនៅពេលល្ងាចវិញ ក្នុងថ្ងៃខួបកំណើតរបស់ អ៊ែលលី អ្នកនាង ផន សុផារី ក៏បានរៀបចំកម្មវិធីជប់លៀងយ៉ាងធំដុំ ដោយមានការរៀបចំយ៉ាងស្រស់ស្អាតរំលេចពណ៌ផ្កាឈូក ពណ៌ទឹកសមុទ្រឡើងឃ្យូដសម្រាប់កូនស្រីបណ្តូលចិត្តថែមទៀតផង។
តស់! ទស្សនារូបភាពខាងក្រោម៖