មុនក្លាយ​ជា​តារាល្បីនៅ ​TVB​ តារាប្រុស Aaron ​Kwok ​ធ្លាប់ជា​ជាងម៉ាស៊ីន​ត្រជាក់​ ប្រាក់ខែ​ ២០០

កាលពីពេលថ្មីៗនេះ នៅក្នុងកម្មវិធីរបស់ទូរទស្សន៍ TVB ដែលមានឈ្មោះថា «TVB 55th A​nni​versary ​Foo​tprint» ​បាន​ទម្លាយអំពី​ប្រវត្តិលម្អិត​ខ្លះៗរបស់​តារា​សម្ដែង Aaron Kwok នៅពេលនេះលោកមានវ័យ ៥៦ ឆ្នាំហើយ ប៉ុន្តែនិយាយ​ពី​ប្រជា​ប្រិយ​ភាពវិញ ​នៅតែទាក់​ទាញចិត្ត​ទស្សនិក​ជន​ខ្លាំង​ដដែល។

ខណៈពេលនោះ ក៏បានបង្ហាញពីការចាប់ផ្តើមដំបូងរបស់លោក Aaron ចូលមកក្នុងគ្រួសារ TVB ផ្តើមជាអ្នករាំបម្រុង ហើយមានមនុស្សតិចណាស់ដែល​ដឹងពី​អាជីព​ពី​មុន​របស់​លោក។ កាលពីអាយុ ​១៨ ឆ្នាំ ​តារាប្រុសរូបនេះ ​បានមក​ដាក់​ពាក្យ​ជា​អ្នករាំ TVB ​ក្នុងឆ្នាំ ១៩៨៤។​

បើយោងទៅតាមពាក្យស្នើសុំរបស់លោក ពេលនោះ Aaron កំពុងធ្វើការ​ជា​ជាង​ម៉ាស៊ីន​ត្រជាក់ ​ហើយប្រាក់ខែ​ដែល​លោក​បានចំនួន ​១៧០០ ដុល្លារ​ហុងកុង ​(ប្រហែល ២​១​៦​ ដុល្លារ​អាមេរិក) ​ក្នុងមួយខែ។​

គ្រាន់តែបានដឹងអំពីដំណើរ​ជីវិតមុន​ចូល​សិល្បៈ​របស់​តារា​ប្រុសរូបនេះ​ភ្លាម ​អ្នកទស្សនា​ជាច្រើន​តាមរយៈអ៊ីន​ធឺណេត​បានសម្ដែង​ក្តីអាណិត ​និង ​កោត​សរសើរ​ដល់​​ការ​ប្រឹង​ប្រែង​របស់​លោក​ជាខ្លាំង ​ដោ​យ​មិន​​នឹក​ស្មានថា ​Aaron មុននឹងក្លាយជា​តារាល្បី​មានមុខមាត់ដល់បច្ចុប្បន្ននេះ ធ្លាប់ជួបរឿងរ៉ាវជីវិតដ៏លំបាកបែបនេះសោះ៕

Related posts

Leave a Comment