មែនអត់? ជិត​សម្រាល​កូន, កែវ ចាន់និមល ថា ការ​លះបង់​របស់​ម្ដាយ​គ្រប់​រូប​អំឡុង​ពេល​ពពោះ ប្រុសៗ​គ្មាន​ថ្ងៃ​យល់​ឡើយ

រយៈពេលប្រមាណ១ខែទៀតប៉ុណ្ណោះ, ពិធីការិនី​ដ៏​ល្បី​អ្នកនាង កែវ ចាន់និមល នឹងសម្រាលកូនប្រុសក្នុងផ្ទៃហើយ ហើយកូនប្រុសដំបូងនេះ អ្នកនាង និងស្វាមី បានត្រៀមឈ្មោះសម្រាប់ដាក់ឲ្យគេរួចរាល់អស់ហើយ។


រហូតមកដល់ពេលនេះ ជិតសម្រាលទៅហើយ តែ ពោះ អ្នកនាង កែវ ចាន់និមល មើលទៅដូចអ្នកគ្មានទម្ងន់អញ្ចឹង។ ចំណុចនេះ ត្រូវបានអ្នកគាំទ្រ ​ឧស្សាហ៍​ជជីក​សួរអ្នកនាង នៅលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ។

ជុំវិញ​រឿង​នេះ ពិធី​ការិនី ដែល​ជា​អតីត​សាស្ត្រាចារ្យ​គ្រូបង្រៀន​ដ៏​ឆ្នើម​មួយខាងលើ តែងតែ​ប្រាប់​ជា​រឿយ​ៗថា ខ្លួន​កាត់​ម៉ូត​បាំង​ពោះ​ដើម្បី​កុំ​ឲ្យ​ឃើញ​ធំ​នោះ។ ទោះជាការមើលឃើញបែបនេះពិតមែន តែធាតុពិតពេលនេះ ពោះអ្នកនាង កាន់តែធំ, គីឡូ​កាន់តែ​ឡើង​ស្រើតៗ, បាត់បង់​សោភ័ណភាព​ពី​មុន​ ​តែម្ដង។

អ្នកនាង បាន​ហៅ​ការ​ប្រែប្រួល​របស់​ខ្លួនឯង និង​អ្នក​ម្ដាយទាំងអស់ថា ប្រុសៗ​គ្មាន​ថ្ងៃ​យល់នោះឡើយ។ បង្ហោះភ្ជាប់ជាមួយរូបថតរបស់ខ្លួនជាច្រើនសន្លឹកនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា អ្នកនាង កែវ ចាន់និមល បាន​រៀបរាប់​ថា «ការ​លះបង់​របស់ម្តាយគ្រប់រូបអំឡុងពេលពពោះ ប្រុសៗគ្មានថ្ងៃយល់ឡើយ​ បាត់បង់សម្រស់ ស្បែកស្រអាប់ មុខស្លក់ ធាត់លែងមានរាង…​

តែគ្រប់យ៉ាងអោយតែយើងមិនបោះបង់ខ្លួនឯង ហើយរីករាយទទួលនូវអ្វីដែលយើងមាន នោះ អ្នកម្តាយគ្រប់រូបនឹងពេញចិត្តដោយមោទនភាព​ទោះដឹង​ថា មិនដូចមុនតែម៉ាក់នៅតែពេញចិត្តរង់ចាំការមកដល់របស់កូន​»៕

Related posts

Leave a Comment