កាលពីពេលថ្មីៗកន្លងទៅនេះ វីដេអូ បង្ហាញពីសកម្មភាពកម្លាំងសណ្ដាប់ធ្នាប់២នាក់វា,,យទៅលើអ្នករើសអេតចាយម្នាក់ ត្រូវបានចែករំលែកពេញបណ្ដាញសង្គមទទួលការចាប់អារម្មណ៍ជាខ្លាំង។
តាមរយៈវីដេអូនោះ ឃើញថា កម្លាំងសណ្ដាប់ធ្នាប់២នាក់ បានព្រួតគ្នា ដោយម្នាក់ជាអ្នកចាប់គ្រៀក ,ម្នាក់ទៀតប្រើដំបង និងកណ្តាប់ដៃ វាយ,,ទៅលើអ្នករើសអេតចាយនៅជាប់របងសាលាបាក់ទូក ធ្វើឲ្យអ្នកឃើញវីដេអូនេះហើយ មានការអាណិតចំពោះអ្នករើសអេតចាយនោះជាពន់ពេក។
ក្រោយពីបែកធ្លាយវីដេអូនេះរួចមក, នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ អភិបាលក្រុង៧មករា បានឲ្យក្រុមការងារស្វែងរកបុរសរើសអេតចាយខាងលើដើម្បីសួរនាំ។ ក្រោយសាកសួរ ទើបដឹងថា ដើមហេតុផ្ដើមចេញពី បុរសអ្នករើសអេតចាយបានជេរប្រមា,,ថមកលើក្រុមការងារសណ្ដាប់ធ្នាប់សាលាខណ្ឌ៧មករាមុន និងមិនព្រមយករទេះរើសអេតចាយរបស់ខ្លួនចេញ ទើបមានរឿងនេះកើតឡើងតែម្ដង។ បុរសអ្នករើសអើយចាយបានទទួលស្គាល់កំហុស និងមិនបានប្ដឹងផ្ដល់នោះឡើយ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាខណ្ឌ៧មករា ចេញផ្សាយថ្ងៃទី៣ ខែវិច្ឆិកា។
យោងតាមសេចក្ដីប្រកាសព័ត៌មានដដែល, ចំពោះក្រុមការងារ ដែលបានប្រព្រឹត្តិកំហុស ឈ្មោះឆាំ ឆាន រដ្ឋបាល បានធ្វើការអប់រំ ដាក់ពិន័យដោយបញ្ឈរជើង ផ្អាកប្រាក់ខែរយៈពេល៦ខែទៅតាមច្បាប់។
ងាកមកលោកផែង វណ្ណៈ ដែលជាអ្នកសារព័ត៌មានដ៏ល្បី មានក្ដីអាណិតចំពោះអ្នករើសអេតចាយនោះ ក៏បានយកថវិការបស់សប្បុរសជន និងថវិកាផ្ទាល់ខ្លួន ទៅប្រគល់ជូនដល់រូបគេទៀតផង។
បង្ហោះភ្ជាប់ជាមួយរូបថតប្រគល់ថវិកា នៅថ្ងៃទី៤ ខែវិច្ឆិកានេះ លោកផែង វណ្ណៈ បានរៀបរាប់ថា «ពេលនេះខ្ញុំបានយកថវិកាចំនួន ៤០០ ដុល្លារ ក្នុងនោះ(ថវិកាខ្ញុំ ៣០០ ដុល្លារ ប្អូនស្រី ឆារ៉ាកំពត ៥០ ដុល្លារ និងប្អូនប្រុស រ៉ូ យុត្ថា ៥០ ដុល្លារ )មកជូនប្អូនប្រុស កើត សុខនៅ អាយុ ៣៦ ឆ្នាំ អ្នករើសអេតចាយ ស្នាក់នៅតាមសំយាបផ្ទះប្រជាពលរដ្ឋម្ដុំសាលាបាក់ទូក។
ខ្ញុំបាទសូមសំណូមពរ លោកអភិបាលខណ្ឌ ៧ មករា មេត្តាជួយសម្រួលផ្ដល់ រទេះអេតចាយជូនប្អូនប្រុសវិញផង ដើម្បីគាត់បានបន្តប្រកបរចិញ្ចឹមជីវិតតទៅទៀត ។ បើមានតម្រូវអោយបង់ផាកពិន័យខ្ញុំបាទនឹងចេញបង់ជំនួស ប្អូនប្រុសអ្នករើសអេតចាយ»៕