ប្រិយមិត្ត បានជ្រាបរួចមកហើយថា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២កន្លងទៅនេះ លោកជឿន ប៊ុកចក់ បានឡាយវីដេអូ បកស្រាយរឿងរបួ,,សលើចិញ្ចើមរបស់លោក ដោយសារតែស្នាដៃភរិយាប្រើទូរស័ព្ទ13 Pro Maxវា,,យនោះ។
ទោះយ៉ាងណានៅពេលនោះ លោកមិនបានបញ្ជាក់មូលហេតុឲ្យបានច្បាស់លាស់តើថាហេតុអ្វីបានជាភរិយាវា,,យនោះទេ។ ចំណែកអ្នកនាងផល្លា មិនបានឡាយតបតទេ តែបានប្រាប់ឲ្យឆែកកាមេរ៉ាផ្សារមើលទៅ ហើយថា មិនដែលនៅសុខៗគេវា,,យនោះទេ។
នៅពេលនោះ មហាជនរំពឹងថា រឿងនេះប្រហែលជាល្បីហើយ ចៃដន្យអីស្រាប់តែ តារាចម្រៀងរ៉េប លោកវណ្ណដា ទម្លាក់Diss Trackបទ«J+O II» នៅយប់នោះដែរ ធ្វើឲ្យមហាជន ចាប់អារម្មណ៍ទៅលើចម្រៀងរបស់តារាប្រុសរូបនេះវិញ។
បទចម្រៀងនេះ លោកវណ្ណដា មិនបាននិយាយចំឈ្មោះថា និយាយឲ្យអ្នកណានោះទេ។ តែតាមរយៈអត្ថន័យ ធ្វើឲ្យគេដឹងយ៉ាងច្បាស់ថា ចង់សំដៅទៅលើតារាចម្រៀងឯករាជ្យ លោក ងួន ចាន់ដេវីត ហៅG-Devithនោះ។ លុះប៉ុន្មានថ្ងៃក្រោយមក G-Devithក៏ទម្លាក់បទតបវិញមានចំណងជើងថា «ចុម! អាអូនអត់ដេក»។
ងាកមកពូចក់វិញ ក្រោយពីល្បីរឿងវណ្ណដា និងងួន ចាន់ដេវីតនោះ លោកបានបង្ហោះរូបថតរបស់ខ្លួន អមដោយសារជាបន្តបន្ទាប់ថា «មើលឆាកអោយច្បាស់អាប្អូនទាំងពីរ អាណាTop ចុងភូមិ អាណាTop ដើមភូមិ, ចុម….អាអូនអត់ដេក,
Catch me if you can! buy zithromax online Catch me if you ខឹង!បើតាមដានខ្ញុំហើយសូមកុំភ្លេចដាក់សញ្ញាកណ្ដឹង, ឡើងគោកវិញទម្លាក់ Diss Trackមួយ ហែងចាំមើល អោយហែងប្រឹង!, នាំក្មេងៗលេងទឹក ត្រាំឡើងរីកប្លោកអស់ហើយ The best memories of my team»៕