ឆ្ងាយសិល្បៈរាប់ឆ្នាំ ពៅ បញ្ញាពេជ្រ សំឡេងនៅអ៊េមបំពេអារម្មណ៍អ្នកស្ដាប់មិនជនណាយ

អស់រយៈពេលប្រមាណជាង ១៥ ឆ្នាំហើយ ដែលអតីតតារាចម្រៀងស្រីដ៏ល្បីល្បាញ ពៅ បញ្ញាពេជ្រ អង្គុយនៅលើរទេះរុញមិនអាចក្រោកដើរហើរបាន ក្រោយហេតុការបាញ់ប្រហារកាលពីច្រើនឆ្នាំកន្លងទៅ។

ដ្បិតថាឃ្លាតឆ្ងាយពីវិស័យសិល្បៈរាប់ឆ្នាំមកហើយ ប៉ុន្ដែ ពៅ បញ្ញាពេជ្រ នៅតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមហាជនអ្នកគាំទ្រ ដោយជារឿយៗគេតែងឃើញអតីតារាចម្រៀងស្រីរូបនេះ បង្ហោះរូបថតបង្ហាញពីសកម្មភាពរស់នៅប្រចាំថ្ងៃតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកជានិច្ច។

និយាយដល់ការមានទំនាក់ទំនងជាមួយអ្នកគាំទ្រ ថ្មីៗនេះ ពៅ បញ្ញាពេជ្រ បានច្រៀងបទមរតកដើមប៉ុន្មានបទ ជាមួយទឹកដមសំឡេងពីរោះក្រអួនក្រអៅមិនជិនណាយដដែល ហាក់ដូចជាធ្វើឱ្យអ្នកគាំទ្រមានអារម្មណ៍ត្រលប់ទៅរកអតីតកាលនៅពេលដែលនាងច្រៀងនៅលើឆាកម្ដងទៀតអ៊ីចឹង។

មានការសរសើរពីអ្នកប្រើប្រាស់បណ្ដាញសង្គមថា មកដល់ពេលនេះ ពៅ បញ្ញាពេជ្រ នៅតែមានទឹកដមសំឡេងផ្អែមពីរោះ ទោះបីជាអតីតតារាចម្រៀងស្រីដ៏ល្បីរូបនេះ ខានកាន់ក្បាលមេគ្រូឡើងឆាករាប់ឆ្នាំមកហើយក្ដី៕

Related posts

Leave a Comment