ស្ងាត់ពីសិល្បៈយូរ តែ ឈិត សុវណ្ណបញ្ញា លេចមុខនៅលើទឹកដីបរទេសញឹកញាប់

មួយរយៈធំមកហើយដែលអ្នកគាំទ្រមិនបានស្ដាប់បទចម្រៀងថ្មីៗរបស់ ឈិត សុវណ្ណបញ្ញា ហើយសូម្បីតែក្នុងកម្មវិធីជជែកកម្សាន្ត កម្មវិធីទូរទស្សន៍ ឬនៅតាមឆាកតន្រ្តីផ្សេងៗ ក៏គេកម្រឃើញលេចមុខតារាចម្រៀងស្រីរូបនេះដែរ។

ស្ងប់ស្ងាត់ពីសិល្បៈ ដោយឡែកបើក្រឡេកទៅមើលជីវិតឯកជនវិញ ឈិត សុវណ្ណបញ្ញា កំពុងប្រើប្រាស់ជីវិតយ៉ាងអភិជនលាក់មុខ ដោយត្រឹមមួយឆ្នាំចុងក្រោយនេះ ម្ចាស់បទ «មានសង្សារដូចអត់សង្សារ» រូបនេះ ចាយជីវិតហ៊ឺហារនៅលើទឹកដីក្រៅប្រទេសញឹកញាប់ណាស់។

តួយ៉ាងកាលពីចុងខែតុលា ឆ្នាំ ២០២២ កន្លងទៅ ស្រីស្រស់ ឈិត សុវណ្ណបញ្ញា បានលាអ្នកគាំទ្រកម្ពុជាហើយចេញដំណើរកម្សាន្តនៅតំបន់អាស៊ីខាងលិច គឺនៅទីក្រុង ឌូបៃ ប្រទេសអារ៉ាប់រួម។

ឈិត សុវណ្ណបញ្ញា បានបង្ហាញទិដ្ឋភាពវាលខ្សាច់ដ៏ធំដាច់កន្ទុយភ្នែកនៃប្រទេសអារ៉ាប់រួម ហើយក្នុងនោះ ក៏ហាក់បង្ហាញពីភាពហាយសូររបស់តារាស្រីរូបនេះនៅលើទឹកដីដ៏ស៊ីវិស័យមួយនេះផងដែរ៕

Related posts