និយាយដល់ឈ្មោះពិធីការិនីដ៏ល្បីអ្នកនាង ស៊ឹម សូលិកា ប្រិយមិត្ត ច្បាស់ជា បានជ្រាបរួចមកហើយថា សព្វថ្ងៃអ្នកនាង កំពុងរស់នៅប្រកបដោយសុភមង្គល ជាមួយកូនស្រីម្នាក់ និងស្វាមីដ៏ល្អ គឺលោកអេង ឫទ្ធី។
អ្នកនាងស៊ឹម សូលិកា បានរៀបអាពាហ៍ពិពាហ៍ជាមួយលោក អេង ឫទ្ធី កាលពីថ្ងៃទី០៩ ខែ៩ ឆ្នាំ២០១៩។ ប៉ុន្តែក្នុងការសាងស្នេហាជាមួយគ្នា រហូតមកដល់ពេលនេះ អ្នកនាង ស៊ឹម សូលិកា មិនទាន់មានកូនទី២នៅឡើយទេ ខណៈអំឡុងពេលសូលិកា ភ្ជាប់ស្នេហា ជាមួយអតីតប្ដីទី១ លោកសៅ ភីរៈ នាងទទួលបានកូនស្រីម្នាក់យ៉ាងស្រស់ស្អាត ឈ្មោះសុកាន ភីរៈណុច។
គេសង្កេតឃើញថា បើទោះបី ចំណងស្នេហ៍ជាប្ដីប្រពន្ធ របស់ អ្នកនាង ស៊ឹម សូលិកា និងលោក សៅ ភីរៈ ត្រូវបានបញ្ចប់ ហើយបច្ចុប្បន្ន មានគ្រួសាររៀងខ្លួនហើយក្តី។ ប៉ុន្តែ ពួកគេនៅតែបន្តរាប់អានគ្នាដូចជាបងប្អូន និងតែងតែ បង្ហាញវត្តមានចូលរួមកម្មវិធី រវល់ផ្សេងៗ ដូចជាគ្រួសារតែមួយអញ្ចឹង។
លើសពីនេះ លោកអេង ឫទ្ធី បានចាត់ទុកកូនស្រីរបស់លោកសៅ ភីរៈ ជាមួយភរិយារបស់ខ្លួន ដូចជាកូនបង្កើតអញ្ចឹង។ ជាក់ស្ដែងនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ជាថ្ងៃខួបកំណើត សុកាន ភីរៈណុច នោះ លោកអេង ឫទ្ធី បានជូនពរ អមដោយពាក្យពេចន៍យ៉ាងមានតម្លៃទៀតផង។
បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹកក្នុងថ្ងៃដ៏ពិសេសរបស់កូនស្រីមើលទៅស្អាតមិនចាញ់ម្ដាយនោះ លោកអេ ឫទ្ធី បានពោលពាក្យជូនពរយ៉ាងដូច្នេះថា «អរគុណសន្តិភាព ពុកម៉ែជាស្ពាន ពុកម៉ែជាជញ្ជាំង ពុកម៉ែជាផ្ទះ ពុកម៉ែជាស្រមោលរបស់កូនគ្រប់កាល:ទេស:ទោះគ្មានពន្លឺ។ជូនពរកូនក្នុងថ្ងៃកំណើតជួបតែរឿងល្អៗជោគជ័យគ្រប់ភារកិច្ច»៕