GD,VDអែប​កៀន! សាន ប៊ុនធឿន ​ដាក់​បទ​នេះ ​សុទ្ធតែ​ពាក្យចាស់​ ​រហូត​មាន​ការ​វែកញែក​ថា…(មាន​វីដេអូ)

ស្រប​ពេល​តារា​ចម្រៀង​រ៉េប លោកវណ្ណដា និង ងួន ចាន់ដេវីត កំពុង​ចេញ​បទចម្រៀងតតាំងគ្នាយ៉ាងក្ដៅគគុកផ្ទុះការវែកញែកពេញបណ្ដាញសង្គមនោះ ស្រាប់តែចម្រៀង១បទរបស់លោក សាន្ត ប៊ុនធឿន ត្រូវបានគេយកមកបង្ហោះឡើងវិញ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

បទចម្រៀងនោះ ចេញតាំងពីប្រមាណជា៣ឆ្នាំមុនឯណោះ ហើយត្រូវបានគេយកមកបង្ហោះឡើងវិញ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ ចំពេលបទចម្រៀងវណ្ណដា និង ងួន ចាន់ដេវីត កំពុងផ្ទុះកក្រើក។ ការបង្ហោះចម្រៀងនេះ ក៏ចំពេល ព្រាប សុវត្ថិ និងអ៊ីណូ ចេញបទចម្រៀងរ៉េប ផងដែរ។

ក្រោយពីឃើញបទចម្រៀងនេះ ត្រូវបានបង្ហោះឡើងវិញរួចមក, អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ចូលទៅខំមិនព្រោងព្រាតថា «Vannda Gdevith អែប​កៀន, មនុស្សស្រីខុសអី មកDissថាជាស្រីបិសាច។

ចំពោះការលើកជាសំណួរថាតើ «មនុស្សស្រីខុសអី មកDissថាជាស្រីបិសាច»នោះ ត្រូវបានមតិមួយឆ្លើយតប ដោយពន្យល់យ៉ាងលម្អិតថា «មនុស្សស្រីជាបិសាចចំពោះអ្នកសិក្សា គឺជាពាក្យស្លោកទេ។ កាលក្នុងបរិបទសម័យមុន គឺការសិក្សាមានការលំបាកខ្លាំងណាស់។ បើកាលណាការរៀនពិបាក១ បូកផ្សំ នឹងការរវើរវាយក្នុងមនោសញ្ចេតនា១ គឺស្មើនឹងបោះបង់ការសិក្សាចោល។ នៅក្នុងរឿងទុំទាវមានស្រាប់
ទាវគឺជាបិសាចចំពោះទុំ។ យល់ទេ? បិសាចក្នុងន័យនេះ គឺជាន័យដែលគេប្រដូចប៉ុណ្ណោះ»។

ទោះយ៉ាងណា ក្រោយបកស្រាយហើយ មានការមិនចិត្តចំពោះការប្រើពាក្យនោះក្នុងចម្រៀងនេះនោះ, មតិខាងលើ បានបន្ថែមថា «ខ្ញុំឱ្យតម្លៃមនុស្សស្រី ប៉ុន្តែខ្ញុំកំពុងបកស្រាតពាក្យស្លោកនោះទេតើ! ខ្ញុំក៏យល់ថាមិនគួរប្រើពាក្យស្លោកនេះដែរ ព្រោះពាក្យស្លោកនេះកើតឡើងពីក្បួនចរិយាធម៌ហួសសម័យ ដែលលម្អៀងសិទ្ធិទៅខាងមនុស្សប្រុស»៕ សូមស្ដាប់ចម្រៀងខាងក្រោមនេះ ៖


Related posts

Leave a Comment