និយាយដល់ឈ្មោះលោក Noly ប្រិយមិត្តច្បាស់ជាស្គាល់ជាក់ជាមិនខានថា រូបលោកជាម្ចាស់បទ«លក់គោយន្ត» ដ៏ល្បីល្បាញ ដោយកន្លងមកបទនេះ ត្រូវបានគេយកទៅច្រៀងCoverជាបន្តបន្ទាប់កក្រើកបណ្ដាញសង្គម ខណៈបទដើម រហូតមកដល់ពេលនេះមានអ្នកទស្សនាដល់ទៅ២១លានដងទៅហើយ។
និយាយពីជីវិតគូវិញ រូបលោក បានសាងសុភមង្គលជាមួយភរិយារហូតមានកូនមួយ។ តែគួរឲ្យស្ដាយស្ងាត់ៗ ស្រាប់តែទទួលដំណឹងថា រូបលោក និងភរិយា បានលែងលះគ្នាបាត់ទៅហើយ ដោយបច្ចុប្បន្នកូនស្រីស្ថិតក្រោមការមើលថែរបស់អតីតភរិយា។
កាលពីពេលថ្មីៗនេះ លោកNoly បានសរសេរសារជាភាសាអង់គ្លេសពាក់ព័ន្ធនឹងការលែងលះជាមួយភរិយា ហើយមានន័យជាភាសាខ្មែរថា «ខ្ញុំបានលែងលះជាមួយNaa Fahជាយូរមកហើយ។ ដូច្នេះពួកយើងគ្មានការពាក់ព័ន្ធគ្នាទៀតទេ សូមកុំយល់ច្រឡំ»។
ក្រោយពីលោកបានប្រកាសដូច្នេះ អតីតភរិយារបស់លោក ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «Oun Naa Fah» បានប្រកាសប្រាប់មហាជនថា «មានដំណឹងមួយសម្រាប់អ្នកទាំងអស់គ្នា… ប្រហែលជាបងៗមួយចំនួនដឹងហើយថា ខ្ញុំ និង Noly បានលែងលះជាច្រើនខែមកហើយ ចឹងសុំបងអូនដែលមិនដឹងឈប់comment ឬយកខ្ញុំទៅទាក់ទងនឹងគាត់ទៀតទៅ
ពួកយើងបានចប់គ្នាហើយ ដើរផ្លូវរៀងខ្លួន មានជីវិតរៀងខ្លួន យូរមកហើយ ហើយរាល់ថ្ងៃកូនខ្ញុំជាអ្នកហើយថែរក្សា សង្ឃឹមថា បងអូននឹងយល់ឈប់ច្រឡំ សម្រាប់មូលហេតុសុំមិននិយាយឡើយព្រោះរឿងបានចប់ហើយ»។ បន្ថែមលើនេះ នាងបានផ្ដាំទៅអ្នកមិនទាន់រៀបការថា «រៀបការមិនស្រួលដូចរៀបខ្លួនទៅClub ទេចឹងស្រីៗ កុំរហ័សអោយគេចូលដណ្តឹងពេក»៕