អតីតតារាកំប្លែង និងអ្នកលេងល្ខោនបាសាក់ល្បីឈ្មោះ អ្នកនាង ផន សុផារី ក្រោយរៀបការ រហូតមកដល់ពេលនេះ អ្នកនាង មានកូនចំនួន២នាក់ ក្នុងបន្ទុក ជាមួយនឹងការរស់នៅយ៉ាងមានសុភមង្គល។
ទោះយ៉ាងណា ទម្រាំដើរដល់ចំណុចនេះ អ្នកនាង ធ្លាប់ទម្លាយរឿងស្នេហាជាមួយស្វាមី ត្រូវ ហែលឆ្លងព្យុះភ្លៀងជាច្រើន ដោយត្រូវម្តាយឪពុកបំបែក តែពួកគេ ជម្នះ តស៊ូ រហូតកសាងគ្រួសារមួយ សុភមង្គល មានអ្វីគ្រប់យ៉ាងទាំងផ្ទះ ឡាន និងកូនៗជាទីស្រលាញ់ថែមទៀតផង។
និយាយពីកូនរបស់អ្នកនាង ផន សុផារី ឈ្មោះ វណ្ណារ៉ា ហៅ អ៊ែលលី (Ellie)វិញ ត្រូវបានអ្នកលេងបណ្ដាញសង្គមមានការចាប់អារម្មណ៍ និងក្នាញ់ខ្លាំងណាស់ ដោយសារតែកុមារីរូបនេះ ពូកែ សើច យំ លេងទឹកមុខ ក្រមិចក្រមើម គួរឲ្យស្រឡាញ់នោះ រហូតមានអ្នកខ្លះហៅនាងថា ជាស្ដេចមនុស្សទៀតផង។
លើសពីនេះ គេក៏ឧស្សាហ៍ឃើញរូបថត អ៊ែលលី បោចសក់ វ៉ៃ ខាំ ធាក់បងស្រីរបស់ខ្លួនផងដែរ។ តែពេលនេះ អ្នកនាង ផន សុធារី ជាម្ដាយ បានធ្វើការបកស្រាយថា អ្វីដែលឃើញទាំងនេះជាការយល់ច្រឡំប៉ុណ្ណោះ បងប្អូនគេស្រឡាញ់គ្នាណាស់។
បង្ហោះភ្ជាប់ជាមួយរូបថតពួកគេអង្គុយក្បែរគ្នា យ៉ាងរីករាយនៅថ្ងៃទី៥ ខែវិច្ឆិកា នោះ អ្នកនាង ផន សុធារី បានរៀបរាប់ថា «រូបភាពបោចសក់ វ៉ៃ ខាំ ធាក់គ្នា ដែលបងប្អូនឃើញកន្លងមក គឺគ្រាន់ជាការយល់ច្រឡំតែប៉ុណ្ណោះ តាមពិតបងប្អូនគេស្រលាញ់គ្នាសឹងអី បើមិនជឿមើលទៅ ហ៎ក»៕