ភ្នំពេញ : យុវតី វង់សឿ អេរីម៉ា ដែលជាបេក្ខភាពប្រឡងកម្មវិធី Miss Teen International Cambodia 2023បច្ចុប្បន្ន កំពុងបោះជំហាន និងសាងប្រជាប្រិយភាពលើវិស័យដើរម៉ូដ ខណ:ពេលខាងមុខត្រូវបានគេរំពឹងថា យុវតីរូបនេះនឹងអាចមានឱកាសដណ្តើមបានជយលាភីពាំនាំកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាឈរលើអន្តរជាតិទៀតផង។
ជាក់ស្តែងកាលពីថ្មីៗនេះ យុវតី វង់សឿ អេរីម៉ា ទើប បានបង្ហាញវត្តមាននៅក្នុងកម្មវិធីប្រកួតMiss Teen International Cambodia 2023ដោយក្នុងនោះ គឺគេសង្កេតឃើញយុវតី អេរីម៉ា ក៏បានបញ្ចេញសមត្ថភាព និងទេពកោសល្យធ្វើបានយ៉ាងល្អបូករួមជាមួយភាពក្លាហានព្រមទាំងរូបសម្រស់ស្រស់ស្អាតពីធម្មជាតិនៅលើឆាកប្រកួតមួយនេះ។
ដោយផ្អែកលើសមត្ថភាពឆ្លាតវ័យក្នុងការដើរម៉ូដបូកផ្សំជាមួយសម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិរបស់យុវតី វង់សឿន អេរីម៉ា បានធ្វើឱ្យមហាជនជាពិសេសអ្នកគាំទ្រវិស័យដើរម៉ូដកាន់តែស្រលាញ់ពេញចិត្តជាខ្លាំង។ ត្រង់ចំណុចនេះហើយ ទើបយុវតីវង្សសឿន អេរីម៉ា ត្រូវបានគណៈកម្មការសម្រេចឲ្យជាប់នៅ ក្នុងវគ្គ “Audition “បន្តចូលទៅប្រកួតវគ្គ “ Run way ”។
បើតាមការបញ្ជាក់ពីយុវតីរូបស្រស់ វង្សសឿន អេរីម៉ា បានថ្លែងឲ្យដឹងថា ដោយសារការស្រលាញ់លើវិស័យសិល្ប:ពិសេសការដើរម៉ូដនេះតែម្តង ទើបជំរុញទឹកចិត្តប្អូនឲ្យមានឆន្ទ:ក្នុងការដាក់ពាក្យចូលប្រឡងកម្មវិធីខាងលើ។
អេរីម៉ា បានបន្តថានាងមិនមានបងប្អូនជាប់ឈាមជ័រជាអ្នកសិល្បៈទេតែអ្វីដែលខ្លួនកំពុងធ្វើពេលនេះក៏ដោយសារមានការលើក ទឹកចិត្តពីសំណាក់ឪពុកម្តាយបងប្អូនបូករូមនឹងទេពកោសល្យសិល្ប:ពីកំណើតផងដែរ។
យុវតីវ័យ១៦ឆ្នាំរូបនេះបានបន្ថែមថា “ខ្ញុំកើតចេញពី ត្រកូលកូនកសិករដោយពុំមានឪពុក-ម្តាយជាអ្នកសិល្ប:ទេ ហើយរឿងសំខាន់ដែលខ្ញុំរំពឹងពេលនេះ គឺលើសមត្ថភាពផ្ទាល់ខ្លួនដូច្នេះខ្ញុំសង្ឃឹមថានឹងទទួល បានការគាំទ្រលើកទឹកចិត្តពីសំណាក់ពុកម៉ែបង ប្អូនគ្រប់មជ្ឈដ្ឋាន។
ដោយឡែកបើតាមការកត់សម្គាល់ការលេចវត្តមានរបស់យុវតី វង់សឿន អេរីម៉ា នេះកំពុងទទួលបានការគាំទ្រ និងសរសើរពីមហាជនជុំវិញរូបសម្រស់ដ៏ស្រស់ផូរផង់ជាមួយកែវភ្នែកស្រទន់ បបូរមាត់ស្ដើងស្អាត កម្ពស់ខ្ពស់សមល្មម ដែលធ្វើឲ្យយុវតីរូនេះឆក់បានបេះពីអ្នកគាំទ្រគ្រប់គ្នា៕