ភ្នំពេញ ៖ អតីតតារាចម្រៀងRock ម៉ូលីកា ដែលក្លាយជាមេតុងទីនធំមួយនោះ ត្រូវបានក្រុមជន អនាមិកផ្ញើសារ ជាអក្សរផង,សំឡេង និងរូបភាពកាំ,ភ្លើ,ងខ្លី និងអាកា ផង ព្រមា,នមកលើនាងដោយខ្លះនិយាយបង្ខូចកេរ្ដិ៍ឈ្មោះនាង និងខ្លះទៀតព្រ,មានឲ្យនាងប្រគល់លុយជាថ្នូរពួកគេមិនធ្វើឲ្យនាងគ្រោះ ថ្នាក់។
ករណីដ៏រសើបនេះ បានកើតឡើងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ខណ:ពេលនេះ អឿន ម៉ូលីកា និយាយថា នាងមិនខ្លាចការគំរា,មទាំងនោះទេ ព្រោះនាងកំពុងតែចង់វែកមុខថាអ្នកណាជាអ្នកនៅពីក្រោយខ្នងរឿងនេះ ហើយពេលនោះនាង នឹងចាត់ការតាមផ្លូវច្បា។ប់តែម្ដងពោលគឺមិនឲ្យជនបាតសង្គមនោះរួចខ្លួនជាដាច់ខាត។
នៅក្នុងខ្លឹមសារដែលជនអនាមិកផ្ញើជូនអ្នកនាងម៉ូលីកា តាមរយ:ហ្វេសប៊ុកឈ្មោះ Kim Soph ary នោះ មានដូចជាពាក្យ”មេតុងទីនជំពាក់លុយតុងទីនរាប់លានដុល្លារហើយសុំមិនឲ្យគេផុសគ្នាខ្លាចអត់បានលុយចេះតែចា,ញ់បោ,កវាតែខ្ញុំអត់ព្រមទេ វាយកលុយគេទិញឡានហ៊ឺហាដេញតុងទីនមិនដែលបានលុយគ្រប់ម៉េចឲ្យគេរំលស់កូនស្គាល់វាបើមិនជំពាក់គេវ័ណ្ឌកបើមិនចឹងវាជំពាក់កូនរាប់រយនាក់ រាល់ថ្ងៃហើយវានឹងប្រមូលលុយអ្នកថ្មីសងអ្នកចាស់ ចឹងមានន័យថាចង់បោ,កអ្នកថ្មីសងចាស់ដែលវាបោ,កមែនវីដេអូមានទៀតចាំផុសឲ្យអស់ព្រោះអាណិតអ្នកក្រោយគ្នាមិនដឹងអីខ្ញុំអ្នកមុនអត់បានលុយហើយខ្ញុំយល់អារម្មណ៍”។
ក្រោយពីឃើញជនព្យាយាមចោ,ទប្រកាន់នាងបែប នេះអ្នកនាង ម៉ូលីកា បានតបវិញយ៉ាងខ្លីថា”ចង់និយាយថាធ្វើចឹងបានអីមកវិញផុសនឹងចង់បានអីឲ្យប្រាកដ ម៉េចមិនយកអាខោនពិតមកផុសមកបើខ្លាំង”។
ដោយឡែកក៏នៅមានអាខោនFakeមួយចំនួនទៀតដែលផ្ញើសារមកគំរា,ម ម៉ូលីកា ដូចជាពាក្យថា”ត្រៀមខ្លួន ឲ្យហើយ ទៅម៉ូលីកា…”។ក្នុងនោះក៏មានសារខ្លះទៀតពីក្រុមអនាមិកផ្ញើមកគំរា,ម ម៉ូលីកា ទាំងជាសំឡេងនិងរូបកាំ,ភ្លើង,ខ្លី,វែង ទៀតផងហើយពួកគេគំរា,មឲ្យនាងផ្ញើលុយបើមិនដូច្នេះទេគេនឹងសម្លា,,ប់នាងជាដើម….។
ទន្ទឹមគ្នានោះអ្នកនាង អឿន ម៉ូលីកា ក៏បានចេញកា រឡាយវីដេអូកាលពីរសៀលថ្ងៃទី០៩ខែ វិច្ឆិកាថានាងមិនដែលស្គាល់ជនតាមបំផ្លា, ញនាងទាំងនោះទេព្រោះពួកគេមិនមែនជាកូនតុងទីនរបស់នាងឡើ យ។យ៉ាងណាមិញនាងសូមឲ្យក្រុមទាំងនោះចេញមកបញ្ជាក់ឲ្យច្បាស់មកថាតើនាងបោ,,កលុយគេអ ស់ប៉ុន្មាន?នាងថាអាខោនFake ទាំងនោះគំ,,រាមឲ្យនាងប្រគល់លុយបើមិនអីចឹងទេគេនឹងបាញ់ឬសម្លាប់ចោលហើយក្រុមនោះបានប្រើអាខោនប្លែកៗទាំងអស់។
អ្នកនាង ម៉ូលីកា ក៏បានចេញការព្រ,មានវិញថាអ្នក ណាដែលចង់បង្ខូចកេរ្តិ៍ឈ្មោះរបស់នាងគឺនាងមិនឲ្យពួកគេរួចខ្លួនជាដាច់ខាតព្រោះអ្វីៗនឹងត្រូវធ្វើទៅ តាមផ្លូវច្បាប់ទាំងអស់ខណៈដែលពេលនេះនាងបា នដឹងតម្រុយខ្លះៗហើយពីអ្នកនៅក្រោយខ្នងជនទុច្ចរិតទាំងនោះហើយប៉ុន្ដែនាងមិនទាន់បង្ហើបថាជាអ្នកណាទេព្រោះស្ថិតក្នុងដំណាក់កាលស៊ើបអង្កេត ពីក្រុមការងាររបស់នាង។ ប៉ុន្ដែនាងថាក្រោយមានជនមួយក្ដាប់តូចមកចោ,ទប្រកាន់នាងដោយគ្មានមូលដ្ឋាន ច្បាស់លាស់ បែប នេះទង្វើនោះមិនប៉ះ ពាល់ដល់សេចក្ដីទុកចិត្តរបស់កូនតុងទីននាងឡើយព្រោះពួកគេនៅតែមានជំនឿមកលើនាងដូចដើមដដែល។
យ៉ាងណាមិញចំពោះករណីដែលមានក្រុមជនផ្ញើសារទាំងអក្សរ,សំឡេង និងរូបភាពជាកាំ,ភ្លើ,,ងផងព្រ មានដល់អាយុជីវិតនាងបែបនេះគឺ ម៉ូលីកា ថាក្រុមនោះមិនអាចគេចផុតពីសំណាញ់ច្បា,ប់បានឡើយ ហើយនាងនឹងវែកមុខលាតត្រដាងពួកគេនាពេលខាងមុខនេះហើយ៕