ពិធីការិនី ស៊ឹម សូលិកា បើកបង្ហាញវីឡាយ៉ាងធំស្កឹមស្កៃក្នុងថ្ងៃខួបកំណើតកូនស្រី

ជឿជាក់ថាប្រិយមិត្តបានជ្រាបរួចមកហើយពីពិធីការិនី ស៊ឹម សូលិកា និងស្វាមី គឺ ឯកឧត្តម អេង ឫទ្ធី ត្រូវបានមហាជនចាត់ទុកជាតារាប្រុសស្រីមួយគូ ដែលមានជីវិតរស់នៅបែបទាន់សម័យ ហ៊ឺរហា មានផ្ទះវីឡាស្កឹមស្កៃរស់នៅ និង មានរថយន្តស៊េរីទំនើបជាច្រើនគ្រឿង ជាមួយការរស់នៅយ៉ាងមានសុភមង្គលនៅក្នុងក្រុមគ្រួសារ។

ស្របពេលនឹងជីវិតរស់នៅប្រកបដោយសុភមង្គល និង មានគ្រប់សព្វនោះ តារាប្រុសស្រីជាប្ដីប្រពន្ធមួយគូនេះ ក៏តែងតែបានបង្ហាញជារឿយៗដល់អ្នកគាំទ្រ បានឃើញពីជីវិតរស់នៅ ប្រកបដោយសេចក្ដីសុខពេញទំហឹង ជាពិសេសជាមួយនឹងកូនស្រីជាទីស្រឡាញ់ ធំពេញវ័យយ៉ាងស្រស់ស្អាត។

ជាក់ស្ដែងថ្មីៗនេះ គ្រួសារដ៏កក់ក្ដៅពេញដោយក្តីសុខនេះ កាន់តែធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៀត ខណៈបានឃើញរូបភាពជាច្រើនសន្លឹកដែលពិធីការិនី ស៊ឹម សូលិកា បានបង្ហោះក្នុងថ្ងៃខួបកំណើតកូនស្រីពេញដោយស្នាមញញឹម ជាពិសេសនោះ គឺឃើញភ្ជាប់ជាមួយនឹងរូបភាពបើកបង្ហាញនូវផ្ទះវីឡាថ្មីយ៉ាងធំស្កឹមស្កៃ និងប្រណីតខ្លាំង ដែលធ្វើឱ្យអ្នកគាំទ្រកាន់តែសរសើរចំពោះជីវិតគ្រួសារដ៏មានក្ដីសុខរបស់ពិធីការិនីរូបនេះ និងមានជីវិតកាន់តែអភិជនថែមទៀត៕

Related posts