ចត់បាយ! ក្រោយ​ឃើញ​នារី​ៗ​មួយ​ចំនួន​លង់​ស្នេហ៍​ព្រះអង្គ​ម្ចាស់​ព្រុយ​ណេ ​ស្រាប់តែ​មាន​ការ​ដាស់តឿន​ថា ស្រីៗ​ខ្លះ​ងើប​ពី​ដេក…

កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២​​ ​ព្រះ​ចៅ​ស៊ុ​ល​តង់ នៃ​ប្រទេស​ព្រុយ​ណេ​ដា​រូ​ហ្សា​ឡឹម ​បាន​យាង​បើក​យន្តហោះ B787 ដោយ​ព្រះ​អង្គ​ឯង​ផ្ទាល់​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​ទី​៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ។

វត្តមានរបស់ព្រះ​អង្គ​ម្ចាស់ Abdul Mateen ដែល​ជា​បុត្រា ​​អម​ដំណើរ​បិតា​របស់​ខ្លួន ក្នុង​ដំណើរ​មក​កម្ពុជានេះ បាន​ទាក់​ចិត្ត​នារី​​ៗ​មួយ​ចំនួន​ឲ្យ​លង់​នឹង​សម្រស់​មិន​ស្ទើរ​នោះ​ទេ​ ដោយសារ​តែ​ព្រះអង្គម្ចាស់ មាន​រូបរាង​សង្ហាខ្លាំងណាស់ ខណៈ​ឆ្នាំ​នេះ ទើប​តែ​មាន​ព្រះជន្ម​៣០​ព្រះវស្សា។

ជាក់ស្ដែង រូបភាព​របស់​ព្រះ​អង្គ​ម្ចាស់ Abdul Mateen ត្រូវ​បាន​គេ​ចែករំលែក​ពេញ​បណ្តាញ​សង្គម ដោយម្នាក់ៗលាន់មាត់សរសើរមិនស្ទើរនោះទេ។ ក្រៅពី​ការ​សរសើរ​​​រូប​សម្រស់​ហើយ​នោះ ​​ព្រះ​អង្គ​ ក៏ត្រូវបានគេសរសើរពី​សមត្ថភាព​ និង​ចំណេះ​ដឹង​ខ្លាំង​ពូកែ​ ខ្ពង់​ខ្ពស់​ជា​ទី​គោរព​កោត​ក្រែង​​ទៀតផង។

ស្របពេលមាននារីមួយចំនួនលង់នឹងសម្រស់​ព្រះ​អង្គ​ម្ចាស់ Abdul Mateenនេះ ស្រាប់តែ​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​ «Drama-Vibe» បាន​បង្ហោះ​រូបថត​ព្រះអង្គ​ជាមួយ​សង្សារ អម​ដោយCaptionយ៉ាង​ចា,ក់ដោតថា «[ បំណងល្អពីអាបមីន ]ស្រីៗខ្លះងើបពីដេក​អត់ចេះរៀបកន្លែងដេកហេ៎ បើម្ហូបវិញចៀនពងទាស្អំ ស្រុះមី កេះៗអាចម៍ភ្នែក អាលស់សក់ឆាច់ ក្រឡុក TikTok តែម្នាយអ្ហើយស្រែករកសុទ្ធតែព្រះអង្គម្ចាស់ Adbul Mateen សាហាវ!!!!!!!!!!!!!!!!!!

មើលសង្សារគេផងអ្នកអ្ហើយ មុខគីឡូ Miss Universe ច្បាស់ៗ ឆ្វង់ៗ !!!!!!!!!!!ម៉ោះឈប់ទៅ អាបមីននៅទំនេះ មកញ៉ែលេងអីអត់ទេ ច្រៀងបទ UnFriendzone ក៏បាន ចឹងៗអីចាំបាច់តែគេប្រាប់?។ ម៉្យាងទៀត Cinderella ក្រមែនតែគេចេះសព្ធមុខ និយាយជាមួយសត្វក៏ចេះ បានគេបានព្រះអង្គម្ចាស់ ហួចយើងអត់ចេះអីផង អីដែរហេ៎ តិចដូចបងស្រី 2នាក់របស់ Cinderella គេចាប់អាកែងជើងពាក់ស្បែកជើងកែង»៕

Related posts

Leave a Comment