ហ៊ិន ចាន់នីរ័ត្ន រាជិនីសម្រស់ធម្មជាតិបង្ហាញសម្រស់បែបសក់ខ្លីម្ដង ស្រស់ស្អាតប្លែក

មហាជនអ្នកគាំទ្រពិធីការិនី ហ៊ិន ចាន់នីរ័ត្ន បានជ្រាបហើយថា នាងតែងឆក់បានចំណាប់អារម្មណ៍ និង ការសរសើរខ្លាំងពីមហាជនគ្រប់ស្រទាប់ជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិ រាងស្រឡូន សាច់សខ្ចីម៉ដ្ឋរលោង មុខមាត់ញញឹមស្រស់មានមន្តស្នេហ៍ តែងបង្ហាញភាពទាក់ទាញគ្រប់រូបភាពរបស់នាង ដោយពួកគេបានដាក់រហស្សនាមឱ្យនាងថា «រាជិនីសម្រស់ធម្មជាតិ»។

ម្យ៉ាងវិញទៀត អ្វីដែលធ្វើឱ្យមហាជនតែងចាប់អារម្មណ៍ខ្លាំងចំពោះ រាជិនីសម្រស់រូបនេះ មិនថាបង្ហាញខ្លួនក្នុងឈុតសម្លៀកបំពាក់តុបតែងខ្លួនបែបសុភាពៗបុរាណ ឬ សម័យថ្មីនោះទេ សុទ្ធតែស្រស់ស្អាតជាប់ចិត្តរំលេចភាពហាយសូរយ៉ាងទាក់ទាញ់ផងដែរ។

ដោយឡែក ថ្មីៗនេះ ស្រាប់តែគេបានឃើញលើបណ្ដាញសង្គមរបស់ ពិធីការិនីរូបនេះបញ្ចេញរូបភាពជាច្រើនសន្លឹកកំពុងតែឆក់ចំណាប់អារម្មណ៍មហាជនអ្នកគាំទ្រខ្លាំង ខណៈកញ្ញាបង្ហាញរូបសម្រស់បែបសក់ខ្លីត្រឹមកម្ដង ពិតជាកាន់តែស្រស់ស្អាតប្លែកភ្នែកខ្លាំង។

ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះហើយ មហាជនអ្នកគាំទ្រលាន់មាត់សរសើរគ្រប់គ្នាពីរូបសម្រស់របស់កញ្ញា ក្នុងស្ទីលលេងខ្លួនថ្មីបែបសក់ខ្លី យ៉ាងទាក់ទាញនេះ៕

Related posts

Leave a Comment