កាលពីថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ កំពូលតារាសម្ដែងស្រីរបស់ហ្វីលីពីន Marian Rivera បានបង្ហោះរូបថតជាច្រើនសន្លឹករបស់នាង ដែលធ្វើជាតារាបង្ហាញម៉ូដថតដាក់លើក្របមុខទស្សនាវដ្តីល្បី «Lifestyle Asia»។
ក្នុងនោះ តារាស្រីរូបនេះបានបង្ហាញពីភាពស្រស់ស្អាតខ្លាំងបំផុតក្នុងនាមជាតារាសម្ដែងស្រីហ្វីលីពីនលំដាប់ប្រទេស ហើយបានចែករំលែកអំពីជីវិតក្នុងអាជីពប្រចាំថ្ងៃដ៏មមាញឹករបស់នាងនាពេលនេះផងដែរ។
បើតាមការបង្ហាញរបស់តារាស្រីរូបនេះ និយាយថាបន្ទាប់ពីសម្រាកពីការងារថតរឿង នាងតែងចំណាយពេលវេលាមើលថែកូនតូចទាំង ២ ហើយមើលថែឪពុកម្តាយចាស់ជរា និង ជួយការងារប្តី ដោយបានបើកមុខជំនួញផងដែរ។
បង្វែអារម្មណ៍មកមើលការរៀបចំខ្លួនរបស់ Marian Rivera ក្នុងទស្សនាវដ្តី «Lifestyle Asia» វិញ ឃើញថាឈុតសម្លៀកបំពាក់ដែលនាងបានស្លៀកបង្ហាញនេះ គឺបញ្ចេញភាពស៊ិចស៊ីទាក់ទាញសម្រស់ឱ្យកាន់តែរស់រវើក ជាពិសេសសម្រស់ធម្មជាតិរបស់នាងតែម្ដង។
ដូចដែលអ្នកគាំទ្ររបស់ Marian Rivera បានឱ្យដឹងមកហើយ នាងគឺជាតារាស្រីហ្វីលីពីន ដែលមានគុណភាពល្អឥតខ្ចោះ ហើយប្រជាប្រិយភាពរបស់នាង បានរីកសាយភាយខ្លាំងទូទាំងប្រទេស ព្រមទាំងបណ្តានានាផ្សេងៗនៅអាស៊ី៕