ជីវិតមានសព្វគ្រប់អស់ហើយ ខៀវ សានសាណា ប្រាថ្នាដើរលេងជាមួយប្ដីជិត ១០០ ប្រទេស

ចាប់តាំងពីសម្រេចចិត្តរៀបការជាមួយស្វាមីទី ២ តាមប្រពៃណីមក មហាជនអ្នកគាំទ្រតែងលើកសរសើរនូវភ័ព្វសំណាងរបស់ពិធីការិនីដ៏ឆ្នើម អ្នកនាង ខៀវ សានសាណា ដែលរួមរស់ជាមួយគ្នាពោរពេញដោយសុភមង្គលមិនធ្លាប់លេចឮរឿងរកាំរកូស។

ដ្បិតថារៀបការច្រើនឆ្នាំហើយ ខៀវ សានសាណា និង ស្វាមីមិនទាន់សម្រេចចិត្តយកទាយាទស្នងត្រកូ៏ដោយ ប៉ុន្ដែការរស់នៅ ការគោរពឱ្យតម្លៃគ្នារវាងប្ដីប្រពន្ធមួយគូនេះ ធ្វើឱ្យមហាជនស្ញើចសរសើរជាខ្លាំង ហើយបើទោះបីជាមមាញឹកការងាររៀងខ្លួន ប៉ុន្ដែជារឿយៗគេឃើញពិធីការិនីខាងលើ និង ស្វាមី តែងបណ្ដើរគ្នាធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសញឹកញាប់ខ្លាំងណាស់។

ជាក់ស្ដែងក្នុងឱកាសពិធីបុណ្យអុំទូកនេះ ខៀវ សានសាណា នាំស្វាមីទៅសាងភាពរ៉ូមែនទិកនៅទឹកដីបរទេសជាថ្មី ហើយទៅដើរលេងនៅប្រទេសហ្វីលីពីនលើកនេះ ពិធីការិនីដ៏ស្រស់ស្អាតខាងលើថែមទាំងបានបង្ហើបពីបំណងប្រាថ្នាគួរឱ្យភ្ញាក់ផ្អើលមួយនៅលើហ្វេសប៊ុកទៀតផង។

ជាការពិត អ្នកនាង ខៀវ សានសាណា បានបង្ហើបថាចង់ដើរលេងជាមួយទៅកាន់ប្រទេសនានាជុំវិញពិភពលោកក្បែរ ១០០ ប្រទេសឯណោះ។ សានសាណា រៀបរាប់ថា ៖ «ជីវិតមានសព្វគ្រប់អស់ហើយពីរនាក់យាយតា នៅឡើយដើរឱ្យច្រើនប្រទេស។ ក្បែរៗ ១០០ ប្រទេសគឺគ្រប់គ្រាន់ហើយ»៕

Related posts

Leave a Comment