ទៀង បូរមី បវរកញ្ញាខ្មែរដំបូងតំណាងឱ្យកម្ពុជាចូលប្រកួតក្នុងកម្មវិធី Miss Teen Universe

ខណៈនេះគេឃើញថាកម្មវិធីប្រកួតសម្រស់លំដាប់ថ្នាក់អន្តរជាតិកំពុងតែបើកឆាកប្រកួតស្វែងរកម្ចាស់មកុដឆ្នាំ ២០២២ ជាបន្តបន្ទាប់។ ក្នុងនោះងាកទៅមើលកម្មវិធី Miss Teen Universe ក៏កំពុងតែបានត្រៀមខ្លួនបើកឆាកប្រកួតដូចគ្នាដោយពេលនេះបណ្ដាបេក្ខភាពក៏បានធ្វើដំណើរទៅកាន់ទីតាំងប្រកួតបណ្ដើរៗផងដែរ។

សម្រាប់ឆ្នាំនេះ កម្ពុជាយើងក៏បានបញ្ជូនបេក្ខភាពតំណាងប្រទេសទៅចូលរួមដូចគ្នា គឺ បវរកញ្ញា ទៀង បូរមី ដែលជាម្ចាស់មកុដ Miss Teen Universe Cambodia ២០២២។ កាលពីព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ បវរកញ្ញាដ៏ស្រស់ស្អាត ទៀង បូរមី បានចេញដំណើរពីកម្ពុជាឆ្ពោះទៅទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិកដោយស្នាមញញឹម និង ភាពជឿជាក់ ។

ទន្ទឹមនឹងការចេញដំណើរទៅប្រកួតនេះ ហើយក៏ជាលើកដំបូងដែលកម្ពុជាបានបញ្ជូនបេក្ខភាពទៅប្រកួតក្នុងកម្មវិធីនេះក្នុងនោះ គេក៏ឃើញមានឪពុកម្តាយ អ្នកគាំទ្របវរកញ្ញារូបនេះជាច្រើនបានទៅជូនដំណើរ។ ដោយឡែក ងាកទៅមើលមហាជនអ្នកគាំទ្រដែលលេងបណ្ដាញសង្គមហ្វេសប៊ុកបាននាំគ្នាលើកកម្លាំងចិត្ត ជូនពរឱ្យកញ្ញា ទៀង បូរមី ត្រឡប់មកវិញដោយទទួលបានលទ្ធផលល្អផងដែរ៕

Related posts

Leave a Comment