ពិតណាស់ នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ អ្នកនាង ពេជ្រ សោភា និង លោក ឆឹម សក្កដា បានធ្វើឱ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើល និង បង្ហាញក្ដីរំភើបចិត្តខ្លាំង ខណៈបានឃើញអ្នកទាំងពីរដឹកដៃគ្នារៀបចំកម្មពិធីភ្ជាប់ពាក្យយ៉ាងធំដំ ក្រោយពីប្រកាសចែកផ្លូវគ្នាប្រមាណជាងមួយឆ្នាំនោះ។
ជាមួយនឹងទិដ្ឋភាពដ៏រំភើបនៃកម្មវិធីភ្ជាប់ពាក្យរបស់អ្នកនាង ពេជ្រ សោភា និង លោក ឆឹម សក្កដា ឃើញថាមហាជនអ្នកគាំទ្រ ក៏ដូចជាសិល្បៈជាច្រើនបានធ្វើការចែករំលែករូបភាព ក៏ដូចជាសកម្មភាពផ្សេងៗនៃកម្មវីធីដោយភ្ជាប់ជាមួយនឹងក្ដីរំភើប និង ការអបអរចំពោះអ្នកទាំងពីរលើបណ្ដាញសង្គមជាបន្តបន្ទាប់។
ក្នុងនោះដែរ គេក៏បានឃើញលោក ញ៉ែម សុគន្ធ ដែលជាតារារៀមច្បងក៏បានធ្វើការបង្ហោះរូបភាពនៃពិធីភ្ជាប់ពាក្យរបស់អ្នកទាំងពីរ ព្រមទាំងភ្ជាប់ជាមួយនឹងពាក្យពេចន៍អបអរសាទរ និង ជូនពរដល់អ្នកទាំងពីរឆាប់មានដំណឹងល្អចូលរោងការឆាប់ៗផងដែរ។
ក្នុងនោះ លោក ញ៉ែម សុគន្ធ បានរៀបរាប់ថា ៖ «សូមចូលរួមអបអរសាទរ Idol ទាំងពីរផង សម្រាប់ថ្ងៃពិសាស្លាដក់កន្សែង និង រងចាំថ្ងៃពិសេសរបស់អ្នកទាំងពីរបន្តទៀត កុំយូរពេក Idol»៕