ឲ្យហេតុ! ពេជ្រ សោភា ចូល​រោងការ, សេង មង្គល ទៅ​ហាង​ពេជ្រ​ អត់​ប្រាប់​មុន, ទ្រី ដាណា ​សេដ​ពេក ​ពោល​ពាក្យ​ថា…(មានវីដេអូ)

ក្រោយ​ពី​ថតMVបទ«គ្មាន​អ្នក​ណា​កែប្រែ​ចិត្ត​អូន»ជាមួយ​អ្នកស្រី ទ្រី ដាណា និង ស្រប​ពេល​តារា​ចម្រៀង ពេជ្រ សោភា ចូល​រោង​ភ្ជាប់​ពាក្យ​ នៅ​ព្រឹកថ្ងៃទី១១ ខែ​វិច្ឆិកា ឆ្នាំ២០២២​នោះ ស្រាប់តែ​នៅរសៀលថ្ងៃដដែល លោក សេង មង្គល បាន​ទៅ​ទិញ​ចិញ្ចៀនពេជ្រ សម្រាប់​ជា​កាដូ​​ដល់ខ្លួនឯង។

បង្ហោះភ្ជាប់ជាមួយវីដេអូទៅទិញចិញ្ចៀនពេជ្រ នៅហាងអ្នកស្រី ទ្រី ដាណា នោះ លោក សេង មង្គល បានសរសេររៀបរាប់ថា «កាដូលួងចិត្តខ្លួនឯងសម្រាប់ការខិតខំធ្វើការងារកន្លងមក​11 / 11 / 2022ហេង ហេង ដូចគ្នាបងប្អូន»។

ទោះយ៉ាងណា នៅក្នុងវីដេអូនេះវិញ សេង មង្គល បានប្រាប់​បុគ្គលិក​ហាង​ពេជ្រ​ថា ខ្លួនមករក​ចិញ្ចៀន​ភ្ជាប់ពាក្យ។ តែក្រោយមកលោកថា និយាយលេងទេ លោកមករកទិញនាឡិកាប្រុសដាំពេជ្រ។ ក្រោយ​និយាយ​រួច លោក​ក៏​ល​នាឡិកា​ដាំ​ពេជ្រ រួច​ក៏​សម្រេច​ជ្រើសរើស​យក​តែម្ដង។

ងាក​មក​អ្នក​ស្រី ទ្រី ដាណា ក្រោយ​ឃើញ​វីដេអូ​សកម្មភាព លោក​ សេង មង្គលមក ហាង​របស់​ខ្លួន ហើយ​អត់​ប្រាប់​មុន ច្រើន​ដង​ពេក​នោះ អ្នកស្រី ក៏​ចូល​ទៅ​ខំមិន​ភ្លែត​ថា «ទៅ​ទិញ​ពេល​ណា​ក៏​មិន​ដែល​ប្រាប់​មុន​ដែរ សេដ​ហើយ»។

គួរបញ្ជាក់ថា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ អ្នកស្រី ទ្រី ដាណា និងលោក សេង មង្គល បានសាងភាព​ភ្ញាក់ផ្អើល​ខ្លាំងណាស់សម្រាប់អ្នកគាំទ្រ ក្រោយពីបង្ហាញវត្តមានរួមគ្នា លែបខាយ​ពាក្យសម្ដីបែបស្នេហា ហើយចុងក្រោយប្រកាសថា ជា BAនោះ។

ទោះអ្នកទាំង២ បដិសេសនូវទំនាក់ទំនងស្នេហាជាមួយគ្នាក៏ពិតមែន តែសកម្មភាពរបស់ពួកគេ នៅតែត្រូវអ្នកគាំទ្រដាក់ការសង្ស័យថា ពួកគេមានស្នេហាជាមួយគ្នា ព្រោះមើលទៅការនិយាយស្ដី​លែបខាយ​គ្នាដូចជាគូសង្សារ មិនដូចមេ និងកូនចៅនោះឡើយ។ ដូច្នេះ មានតែរង់ចាំមើលថាតើពួកគេ អាចនឹងស្រឡាញ់គ្នាមែន ឬ​គ្រាន់តែ​ជា​មនោសញ្ចេតនា មេ និងកូនចៅនោះ៕ សូមទស្សនាវីដេអូខាងក្រោមនេះ ៖


Related posts

Leave a Comment