Chompoo លែងស្ទីលថ្មី ផ្អើលពេញរោងការ នរណាៗក៏លាន់មាត់ថា Wow

បើនិយាយពីកំពូលតារាក្នុងរង្វង់សិល្បៈថៃជឿថាប្រិយមិត្តច្បាស់ជាបានស្គាល់ហើយថា Chompoo Araya គឺជាតារាសម្ដែងជួយមុខមួយរូបដែលរស់នៅក្នុងជីវីតហាយសូរបែបអភិជន និង តារាស្រីមួយរូបល្បីបំផុតខាងលេងស្ទីលតែងខ្លួនហ្វេសសិន ព្រមទាំងប្លែកភ្នែកមិនឱ្យជាន់នរណាឡើយ។

បច្ចុប្បន្នកំពូលតារាស្រីរូបនេះមានកូនចំនួន ៣ នាក់ហើយ តែបើនិយាយពីរូបសម្រស់ ការលេងខ្លួនគឺនៅតែស្រស់ស្អាត និង ប្លែករហូត។ រាល់ពេលចូលកម្មវិធីអ្វីមួយ តារាស្រី Chompoo តែងបានបញ្ចេញនូវស្ទីលតែងខ្លួនមិនឱ្យដូចគេឡើយ។

តួយ៉ាងកាលពីរាត្រីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅក្នុងកម្មវិធីមង្គលការអ្នករួមការងារជាមួយ តារាស្រី Chompoo បានរៀបចំខ្លួនក្នុងឈុតពណ៌ស៊ីជម្ពូខ្ចីព្រមទាំងម៉ូដសក់បែបសម្បុកបក្សីយ៉ាងប្លែកភ្នែក។

អ្វីដែលកាន់តែពិសេសទៅលើការរចនាឈុតនេះ គឺតារាស្រី Chompoo បានកាន់កាបូបដៃរូបសត្វព្រាបមួយក្បាលយ៉ាងស្រស់ស្អាតជាប់ខ្លួន ដែលនាំឱ្យឈុតរបស់នាង ក្លាយជាម៉ូដមួយដែលប្លែកជាងគេក្នុងរោងការ។ ក្នុងនោះបើនិយាយពីកាបូបដៃរូបព្រាបនេះវិញ មានតម្លៃរហូតដល់ ៨៩០ ដុល្លារឯណោះ។ បើងាកមកកាន់ភ្ញៀវដែលបានចូលរួមក្នុងកម្មវិធីនោះវិញ ម្នាក់ៗសុទ្ធតែស្រែកថា Wow ចំពោះអ្នកម្ដាយកូនបីរូបនេះ និង ព្រមទាំង ស្រវាថតរូបជុំគ្នាទៀតផង៕

Related posts

Leave a Comment