ក្ដៅគគុក! គឹម លីហ្សា ប្រកាសត្រៀមបង្ហាញមុខអ្នកជំពាក់លុយ មានទាំងអ្នកក្នុងសិល្បៈទៀត

ថ្មីៗនេះ លើបណ្ដាញសង្គមហ្វេសប៊ុករបស់ អ្នកនាង គឹម លីហ្សា កំពុងធ្វើឱ្យមហាជនអ្នកគាំទ្រហាក់ផ្ទុះការចាប់អារម្មណ៍ភ្ញាក់ផ្អើលខ្លាំង ក្រោយពីបានឃើញអ្នកនាងបង្ហោះសារមួយ ធ្វើការប្រកាសត្រៀមបើកបង្ហាញមុខអ្នកជំពាក់លុយអ្នកនាង ដែលថែមទាំងបញ្ជាក់ឱ្យដឹងថាមានអ្នកក្នុងសិល្បៈទៀតផង។

ក្នុងនោះ អ្នកនាង គឹម លីហ្សា មិនទាន់បាននិយាយបញ្ជាក់ច្បាស់ជុំវិញរឿងរ៉ាវនេះនៅឡើយទេ ដោយគ្រាន់តែរៀបរាប់ថា ៖ «ត្រៀមបើកបង្ហាញមុខអ្នកជំពាក់លុយ ទាំងតុងទីន និង លុយក្រៅទៀត ចាំមើលល្បីផ្ទុះប៉ុណ្ណា ខ្លះតារា ខ្លះអ្នកធម្មតាផង ត្រៀមបកស្បែកមុខ ចាំមើលរស់ក្នុងសង្គមមិចវិញ? ជំពាក់លុយរាប់ម៉ឺន ព័ត៌មានកក្រើកស្រុកខ្មែរ»។

ក្រោយឃើញ អ្នកនាង គឹម លីហ្សា បង្ហោះសារបែបនេះ មហាជន ក៏ដូចជាអ្នកគាំទ្របង្ហាញការភ្ញាក់ផ្អើល និងបានធ្វើការបញ្ចេញមតិវែកញែកសួរនាំជុំវិញរឿងនេះផងដែរ៕

Related posts

Leave a Comment