គេនៅចាំបានថា នាយ សែ ភិន ហៅ នាយចយ និង ភរិយា ប៉ិច ក្វាន់ឌី បានរៀបអាពាហ៍ពិពាហ៍ កាលពីថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវិមានពិភពថ្មីសែនសុខ។ ពិធីរៀបមង្គលការនេះ ត្រូវបានរៀបចំយ៉ាងអធិកអធម អមដោយតារាកំប្លែងល្បីៗជាច្រើននាក់។
ក្រោយរៀបការ នាយ ចយ រួមនឹងភរិយាជាទីស្រឡាញ់ ក៏ទទួលបានសមាជិកថ្មី ជាកូនដំបូងរបស់ពួកគេ ដោយកើត កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមការសាទរពីអ្នកសិល្បៈ និងអ្នកគាំទ្រជាច្រើនទៀត។
គិតមកទល់នឹងពេលនេះ នាយចយ និងភរិយាអ្នកនាងខ្វាន់ឌី បានរៀបការជាមួយគ្នាអស់រយៈពេលប្រមាណជាង៤ឆ្នាំមកហើយ ហើយកូនប្រុសរបស់ពួកគេ មានអាយុប្រមាណជិត៣ឆ្នាំ។ ក្នុងរយៈពេលនេះ ពួកគេ បានចាប់ដៃគ្នារកស៊ី ហើយកាន់តែស្រឡាញ់គ្នាទ្វេដង ខុសពីមតិរិះ,គន់ដំបូងថា ភរិយានាយចយ ស្រឡាញ់នាយ ដោយសារតែលុយនោះ។
រហូតមកដល់ពេលនេះ ខ្សែជីវិតរបស់ពួកគេ នៅតែជាទីចាប់អារម្មណ៍របស់អ្នកលេងបណ្ដាញសង្គមមួយចំនួនដដែល តែការចាប់អារម្មណ៍នេះ មានអ្នកពេញចិត្ត និងមិនពេញចិត្ត កើតឡើងទន្ទឹមគ្នាផងដែរ។
ទំនងឆ្លើយតបនឹងរឿងនេះ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ អ្នកនាង ក្វាន់ឌី បានបង្ហោះរូបថត១សន្លឹក ហើយបញ្ជាក់ជំហរចំពោះអ្នកមិនពេញចិត្តខ្លួនថា «យើងមិនអាចល្អក្នុងភ្នែកមនុស្សដែលស្អ,ប់យើង តែយើងនឹងក្លាយជា Idol ក្នុងចិត្តមនុស្សប្រភេទនោះ ដោយមិនបាច់ប្រឹង ប្រសិនបើគេនៅតែតាមដានចង់ដឹង ចង់ឮ ពីខ្សែរជីវិតយើងឥតឈប់សម្រាកសោះ»៕