គាប់ជួន! តារាចម្រៀងរ៉េបល្បីល្បាញកម្ពុជា ២ រូប មានស្រុកកំណើតនៅខេត្តព្រះសីហនុ

តារាចម្រៀងល្បីៗជាច្រើននៅក្នុងប្រទេសកម្ពុជា ភាគច្រើនសុទ្ធតែមកពីបណ្ដាខេត្តផ្សេងៗគ្នា ជាក់ស្តែងដូចជាខេត្តព្រះសីហនុជាដើម ដោយមានតារាចម្រៀងរ៉េបល្បីឈ្មោះ ២ រូប គឺជាអ្នកខេត្តនេះ ដែលពួកគេបានអង្រួនវិស័យសិល្បៈមិនធម្មតាទេកាលពីកន្លងមកនេះ។ តើតារាចម្រៀងរ៉េបទាំង ២ រូប មកខេត្តព្រះសីហនុ ជាអ្នកណា? មកតាមដានទាំងអស់គ្នា ៖

១. ពូ ឃ្លាំង

តារាចម្រៀងរ៉េបរៀមច្បង ពូ ឃ្លាំង មានឈ្មោះបោះសំឡេងតាំងពីប្រមាណជាង​ ១៥ ឆ្នាំមុន។ កាលនោះគេចាំបានថា លោកក៏ទទួលបានពានរង្វាន់ជាតារាចម្រៀងរ៉េបមានប្រជាប្រិយភាពខ្លាំងក្នុងកម្មវិធីមួយផងដែរ។ បច្ចុប្បន្ន បើទោះជាវិលត្រឡប់ពីបរទេស និង រស់នៅប្រទេសកម្ពុជាវិញក្តី តែ ពូឃ្លាំង នៅមិនទាន់បោះជំហានចូលវិថីសិល្បៈពេញលេញនៅឡើយនោះទេ ដោយលោកកំពុងមើលការខុសត្រូវមុខជំនួញនៅឯស្រុកកំណើត នាខេត្តព្រះសីហនុ។

២. វណ្ណដា

តារាចម្រៀងរ៉េបជំនាន់ក្រោយ វណ្ណដា ក៏ត្រូវបានមហាជនអ្នកគាំទ្រដឹងហើយថា លោកគឺជាកូនអ្នកខេត្តព្រះសីហនុ ដោយកាលពីតូចមុនពេលលោកចូលសិល្បៈ លោកធ្លាប់ប្រកបរបរជាក្មេងកោសដូងលក់នៅផ្សារ។ យ៉ាងណា ត្រឹមរយៈពេលខ្លីលើវិថីសិល្បៈ វណ្ណដា ក៏បានក្លាយទៅជាតារាចម្រៀងរ៉េបវ័យក្មេង និង ជាលំដាប់ Rapper ជួរមុខនៅប្រទេសកម្ពុជា ដែលមានភាពល្បីល្បាញខ្លាំងទាំងក្នុង និង ក្រៅប្រទេស៕

Related posts

Leave a Comment