គេនៅចាំបានថា អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីតាមបណ្ដាញសង្គម លោក ជឿន ប៊ុកចក់ ហៅ Admin ជីងចក់ បានចូលរោងការ បញ្ចប់ភាពនៅលីវ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយនឹងកូនក្រមុំឈ្មោះ ទ្រិញ ផល្លា នៅគេហដ្ឋានលេខ18-19 H បុរី ឃិត ឈឿន ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រោយរៀបការ ពួកគេតែងតែមានជ,ម្លោះជាមួយគ្នាកក្រើកអស់បណ្ដាញសង្គមជាញឹកញាប់ ហើយត្រូវគេគិតថា ពួកគេនឹងមិនអាចជានាឡើងវិញនោះឡើយ។ តែជារឿយៗនៅតែអាចត្រូវគ្នាវិញដដែល។
ជាក់ស្ដែងថ្មីៗនេះ ពូចក់ ត្រូវដេរ៥ថ្នេរដោយសារតែប្រពន្ធប្រើទូរសព្ទវា,យ។ នៅពេលនោះ ពូចក់បញ្ជាក់ថា ខ្លួនបានលះបង់កិត្តិយស ដើម្បីប្ដូរយកការស្រឡាញ់ សុទ្ធចិត្តឲ្យគេប្រមា..ថដូចជាសត្វ។ អញ្ចឹងការលះបង់របស់លោកអស់ហើយ មានតែប៉ុណ្ណឹង ហើយលើកនេះមិនដឹងថាត្រូវលះបង់អីទៀត។
ក្រោយបញ្ជាក់បែបនេះរួចមកស្រាប់តែ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ពូចក់បានបង្ហោះរូបថតរំលឹកខួបអាពាហ៍ពិពាហ៍រយៈពេល១ឆ្នាំជាមួយអ្នកនាងផល្លានៅRosewood Phnom Penh. ភ្ជាប់ជាមួយសារថា «(11-11-2021 11-11-2022) One Year Anniversary»។ បន្ថែមលើនេះ ពូចក់ បានបញ្ជាក់ក្នុងខំមិនថា «365ថ្ងៃ វាជាគម្រប់១ឆ្នាំគត់នៃការរៀបការរបស់ពូ»។
តាមរយៈនេះ អ្នកគាំទ្រចូលទៅខំមិនព្រាតថា «ពូចក់ក្មួយនៅតែគាំទ្រពូនិងមីងរហូតមិនថាស្ថិតនៅស្ថានភាពណាក៏ដោយ។, ឆ្នាំក្រោយកុំភ្លេច Anniversary 5ថ្នេរផងបងប្រុស , ស្នេហា Tom And jerry ទោះបែបណាក៏មិនអាចខ្វះគ្នា, ស៊ូបែកក្បាលមិនអោយពិការបេះដូង បុរសខ្លាំង, ស្នេហ៍ស្មោះពិតជាមាន បែកក្បាលរាប់រយដង ក៏ប៉ងតែស្រី ប្រពន្ធសម្លាញ់ ប្រុសកម្រលើលោក»៕