គេនៅចាំបានថា កាលពីប៉ុន្មានខែមុន តារាចម្រៀង សួស វីហ្សា បានបង្ហើបថា នាងជួបប្រទះរឿងប្រឈមដ៏សំខាន់មួយ ពាក់ព័ន្ធនឹងសំឡេង ហើយក៏អាចវះ,,កាត់បំពង់.កមួយនេះដោយក្រុមគ្រូពេទ្យព្យាបាលផងដែរ។
បញ្ហាបំពង់សំឡេងនេះ ត្រូវបានតារាចម្រៀងមានដើមកំណើតពីខេត្តស្វាយរៀងរឿបនេះ បញ្ជាក់ថា ដោយសារតែនាង ប្រើប្រាស់សំឡេងច្រើនពេក (និយាយច្រើន) ក្នុងពេលដែលនាងបានធ្វើការ Live video លក់អីវ៉ាន់តាមអនឡាញ។
ទោះយ៉ាងណារហូតមកដល់ពេលនេះ ដុំសាច់ ដែលកន្ទួលពកឡើងនៅបំពង់សំឡេងរបស់នាង រាងស្រកតូចវិញ ហើយ តែបញ្ហាចោ,ទត្រង់ថា គ្រូពេទ្យបានណែនាំ, បើនាងចង់ស្រកលឿននោះ ទាល់តែនាងផ្អាកប្រើសំឡេងតែម្ដង។
បង្ហោះភ្ជាប់ជាមួយរូបថតជួបគ្រូពេទ្យនៅប្រទេសថៃ នាថ្ងៃទី១៥ ខែវិច្ឆិកា, សួស វីហ្សា បានបញ្ជាក់ថា «អស់ពេលជាច្រើនខែ នេះជាការណាត់ចុងក្រោយរបស់គ្រូពេទ្យ ចាប់ពីខែក្រោយគេលែងណាត់ទៀតហើយ ព្រោះដុំសាច់ដែលកន្ទួលពកឡើងនៅបំពង់សំឡេងរាងស្រកតូចវិញហើយ ហើយដុកទរ័អោយខ្ញុំលេបថ្នាំជាប្រចាំតាមវេជ្ជបញ្ជា
តែចំណុចដែលសំខាន់ និងពិបាកបំផុតសម្រាប់ខ្ញុំ គឺពេទ្យនៅតែនិយាយដដែលៗថា(បើចង់អោយដុំសាច់ដែលកន្ទួលនោះឆាប់ស្រកទៅវិញកាន់តែលឿន ឬចង់បានសំឡេងដូចដើមទាល់តែផ្អាកប្រើសំឡេង ឬកុំប្រើតែម្តង)តែអាជីពខ្ញុំត្រូវប្រើសំឡេងប្រើបំពង់ក ចុះបើអត់អោយប្រើគិតយ៉ាងមិចវិញទៅលោកព្រះ?? តែមិនអីទេ ព្រោះពេលនេះវាប្រសើរឡើងច្រើនហើយ ហើយខ្ញុំក៏ដឹងវិធីដើម្បីជួយខ្លួនឯងច្រើនដែរអញ្ចឹងគួរតែមិនជាបញ្ហាធំដុំអីទៀតទេ No problem Now I’m ok អរគុណMy Fansដែលរង់ចាំខ្ញុំ ហើយក៏អរគុណចំពោះការលើកទឹកចិត្ត អរគុណដែលនៅតែស្រលាញ់ខ្ញុំ»៕